Connect with us

Real Madrid នឹងមិនដង្ហែពានទេ បើពួកគេឈ្នះជើងឯក La Liga

La Liga៖ ប្រភពពីសារពត៌មានអេស្ប៉ាញ Marca បានឱ្យដឹងថា Real Madrid នឹងមិនដង្ហែពានទេ បើពួកគេឈ្នះជើងឯក La Liga ព្រោះដើម្បីសុវត្ថិភាពអ្នកគាំទ្រ។

Real Madrid រំពឹងថានឹងក្លាយជាជើងឯកលីគកំពូលអេស្ប៉ាញ La Liga នៅយប់នេះហើយ នៅពេលពួកគេប្រកួតទល់ក្រុម Villareal ។
ក្រុមរបស់លោក Zidane កំពុងនាំមុខក្រុម Barcelona ៤ពិន្ទុ ស្របពេលការប្រកួត La Liga នៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះ។

ប្រសិនបើក្រុម Real Madrid ឈ្នះការប្រកួតទី៣៧ ទល់ក្រុម Villareal នោះ ពួកគេនឹងក្លាយជាជើងឯក La Liga ដោយស្វ័យប្រវត្តិតែម្ដង មិនចាំបាច់យក៣ពិន្ទុពីប្រកួតចុងក្រោយទៀតនោះទេ។

Real Madrid បានប្រាប់អ្នកគាំទ្ររបស់ខ្លួនហើយថា ប្រសិនបើពួកគេឈ្នះពានរង្វាន់រដូវកាលនេះមែន នោះក៏មិនមានការដង្ហែពានអ្វីឡើយ ព្រោះដើម្បីធានាសុវត្ថិភាពដល់អ្នកគាំទ្រ កុំឱ្យមានការប្រមូលផ្ដុំគ្នាច្រើន អាចបណ្ដាលឱ្យឆ្លងជំងឺកូវីដ១៩។

ដោយឡែកអភិបាលទីក្រុង Madrid ក៏យល់ព្រមជាមួយមតិនេះដែរ ហើយក៏មិនឱ្យអ្នកគាំទ្រប្រមូលផ្ដុំគ្នារាប់រយរាប់ពាន់នាក់ដើម្បីអបអរការឈ្នះពានរង្វាន់ជាមួយ Real Madrid ដែរ ដោយសុំត្រឹមឱ្យអ្នកគាំទ្រទាំងអស់ដោតទង់នៅមុខផ្ទះ ដើម្បីជាការសម្ដែងអបអរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម