Liverpool អស់ក្តីសង្ឃឹមបញ្ចប់រដូវកាល១០០ពិន្ទុ ក្រោយចាញ់ការវាយបករបស់ Arsenal
Premier League៖ Liverpool ដែលបានឈ្នះជើងឯក Premier League រួចស្រេច ប៉ុន្តែចង់មានកំណត់ត្រាបញ្ចប់រដូវកាល១០០ពិន្ទុ ដូច Man City កាលពី២រដូវកាលមុននោះ បានបញ្ចប់ក្តីសង្ឃឹមរបស់ខ្លួនហើយ បន្ទាប់ពីចាញ់ការវាយបករបស់ Arsenal កាលពីយប់មិញ។
ជាការពិត ក្រុមហង្សក្រហមបាននាំមុខមុននៅនាទី២០ ដោយការទាត់បញ្ចូលទីរបស់ Sadio Mane ប៉ុន្តែ នៅនាទី៣២ ក្រុមកាំភ្លើងធំ បានតាមស្មើវិញដោយការទាត់បញ្ចូលទីរបស់ Alexandre Lacazette។ នាទី៤៤មុនចប់វគ្គទី១ Alexandre Lacazette ដដែល បានបញ្ចូនបាល់ឱ្យ Reiss Nelson ទាត់បញ្ចូលទី ផ្តល់ការនាំមុខដល់ Arsenal វិញ ២-១។
នៅវគ្គទី២ គ្មានការទាត់បាល់បញ្ចូលទីទេ ទើបលទ្ធផល Arsenal ២ Liverpool ១ បន្តដល់ចប់ការប្រកួត លើទឹកដី Emirates Stadium។
នេះជាលើកដំបូងតាំងពីខែមេសា ឆ្នាំ២០១៥មក ដែល Arsenal អាចយកឈ្នះ Liverpool នៅ Premier League។
សម្រាប់សប្តាហ៍ទី៣៦នេះ Liverpool មាន៩៣ពិន្ទុ ខណៈការប្រកួតសល់តែ២លើកទៀត ដូចនេះបើពួកគេឈ្នះការប្រកួតដែលនៅសល់ទាំងអស់ក៏ដោយ ក៏មិនអាចឈានដល់១០០ពិន្ទុ ដូច Man City កាលពីរដូវកាល 2017-18 ដែរ។ ចំណែក Arsenal វិញ នៅឈរលេខ៩ មាន៥៣ពិន្ទុ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍