គ្រាប់ស្វាយចន្ទី មិនត្រឹមតែជាអាហារសម្រន់ដ៏ពេញនិយមប៉ុណ្ណោះទេ ថែមទាំងអាចច្នៃជាមុខម្ហូប និងភេសជ្ជៈដ៏មានឱជារសថែមទៀត
ម្ហូប៖ គ្រាប់ស្វាយចន្ទី អាចចាត់ទុកជាមុខម្ហូបម៉្យាងដែលពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា ទាំងការញ៉ាំទទេធ្វើជាអាហារសម្រន់ និងយកទៅច្នៃជាមុខម្ហូបមួយចំនួនទៀតមិនត្រឹមតែមានឱជារសឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពទៀតផង។
យ៉ាងណាមិញ គ្រាប់ស្វាយចន្ទីដែលភាគច្រើនតែងមានវត្តមានក្នុងមុខម្ហូបពិធីមង្គលការ ជប់លៀង ឬ កម្មវិធីនានាជាច្រើនទៀតដែលត្រូវបានចាត់ទុកជាមុខម្ហូបគ្រឿងក្លែមដ៏ពេញនិយមមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ គ្រាប់ស្វាយចន្ទីក៏អាចច្នៃធ្វើជាមុខម្ហូបបានមួយចំនួនទៀតដូចជា សាឡាត់សម្រាប់អ្នកចង់សម្រកទម្ងន់ នំបុ័ង បង្អែម ស៊ុប ឆាបន្លែ ញាំ ឬ កិនលាយជាមួយភេសជ្ជៈជាដើម។
មិនត្រឹមតែអាចច្នៃជាមុខម្ហូបប៉ុណ្ណោះទេ ប៉ុន្តែគ្រាប់ស្វាយចន្ទីក៏ផ្តល់អត្ថប្រយោជន៍ដល់សុខភាពផងដែរ ដោយសារវាជា៖
– ប្រភពនៃសារជាតិដែក
– សម្បូរទៅដោយវីតាមីន K
– ប្រភពនៃជាតិទង់ដែង
– សម្បូរទៅដោយមាញ៉េស្យូម
ដូចនេះ គ្រាប់ស្វាយចន្ទីតែមួយមុខអាចជួយសម្រកទម្ងន់ ធ្វើអាហារសម្រន់ ឬ ម្ហូបជាច្រើនមុខទៀតតាមការច្នៃទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ ថែមទាំងជួយដល់សុខភាពដែលអាចផ្តល់សារធាតុចិញ្ចឹមដល់រាងកាយផងដែរ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍