ចង់ទស្សនាដំណើរវិវឌ្ឍរបស់មេអំបៅ ទីតាំងមួយនេះ អាចជួយបាន
សៀមរាប៖ មជ្ឈមណ្ឌលសួនមេអំបៅបន្ទាយស្រី ជាសួនមេអំបៅដែលមានទំហំធំជាងគេទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍។ អ្នកទាំងអស់គ្នា អាចដើរកម្សាន្តលេងជាមួយសត្វ មេអំបៅរាប់រយក្បាល នៅក្នុងសួនផ្កាដ៏ស្រស់ស្អាតមួយនេះ។
មជ្ឈមណ្ឌលសួនមេអំបៅបន្ទាយស្រី ដែលស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រពីក្រុងសៀមរាប នឹងមានទស្សនីយភាពបង្ហាញពីដំណើរវិវឌ្ឍដ៏អស្ចារ្យរបស់មេអំបៅ ដែលមានដើមកំណើតនៅក្នុងប្រទេសកម្ពុជា។ អ្នកទស្សនា ក៏អាចទទួលបាននូវចំណេះដឹងអំពីផលប្រយោជន៍នៃការអភិរក្ស សត្វមេអំបៅ និងចំពោះសហគមន៍ផងដែរ។
លោកអ្នកអាចទៅទស្សនានៅពេលព្រឹក ព្រោះមេអំបៅចេញច្រើន ជាងពេលថ្ងៃត្រង់ និងពេលល្ងាច។ សត្វមេអំបៅ មានលក្ខណៈសម្បត្តិ ដូចជា ជើងរបស់វា អាចស្រង់រសជាតិតាមរយៈជើងរបស់វា ពីព្រោះវាមានប្រដាប់ស្រង់ក្លិនដែលអាចឱ្យវាភ្លក់រសជាតិចំណី ដែលវាទំលើរុក្ខជាតិបាន។ ចំណែក ប្រម៉ោយ ប្រើដើម្បីស្រង់វិញ្ញាណពីបរិយាកាសនៅជុំវិញខ្លួនវា ដើម្បីស្វែងរកគូបន្តកំណើតរបស់វា។ រីឯប្រម៉ោយច្រមុះ ប្រើដើម្បីស៊ីចំណី ក្រេបទឹកដមផ្កា និងរសជាតិប្រៃផ្សេងៗដែលមានសារសំខាន់ នៅពេលរុក្ខជាតិផ្កាត្រូវរោយលំអង។ ចំពោះស្លាប មេអំបៅមានស្លាប៤ ស្រកាល្អិតៗកោងជាច្រើន ដែលរួមគ្នាបង្កើតបានជាទ្រង់ទ្រាយពណ៌ស្កេះស្កះ ភ្លឺចិញ្ចែងចិញ្ចាច៕
ប្រភព៖ ក្រសួងបរិស្ថាន
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍