Connect with us

ប្រទះឃើញសត្វកន្លាតសមុទ្រដ៏ធំនៅសមុទ្រប្រទេសឥណ្ឌូណេស៊ីដោយក្រុមអ្នកស្រាវជ្រាវជនជាតិសិង្ហបុរី

ឥណ្ឌូណេស៊ី៖ រំឭកទៅកាលពីឆ្នាំ ២០១៨ ក្រុមអ្នកស្រាវជ្រាវជនជាតិសិង្ហបុរីចំនួន ៣១ នាក់មកពីសារមន្ទីរ Lee Kong Chian Natural History និងមន្ទីរពិសោធន៍ St.John បានចាប់ផ្តើមបេសកកម្មស្រាវជ្រាវសត្វសមុទ្រនៅភាគខាងត្បូងខេត្តចាវ៉ា ប្រទេសឥណ្ឌូណេស៊ី ដោយថ្មីៗនេះពួកគេបានបង្ហាញអត្តសញ្ញាណនៃសត្វសមុទ្រមួយប្រភេទទៀតនោះគឺ សត្វកន្លាតសមុទ្រ។

សត្វកន្លាតសមុទ្រ Bathynomus raksasa ដែលពួកគេបានស្រាវជ្រាវឃើញនៅបាតសមុទ្រក្នុងប្រទេសឥណ្ឌូណេស៊ីនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា វាអាចរស់នៅដោយមិនស៊ីអាហាររយៈពេល ៥ ឆ្នាំ។ បើក្រឡេកមើលពីទំហំវិញ ជាទូទៅសត្វសមុទ្រដែលរស់នៅក្នុងបាតសមុទ្រជ្រៅគឺមានប្រវែងជាមធ្យមត្រឹម ៣៣ សង់ទីម៉ែត្រប៉ុណ្ណោះ ប៉ុន្តែ សត្វកន្លាតសមុទ្រ Bathynomus raksasa មានប្រវែងរហូតដល់ ៥០ សង់ទីម៉ែត្រឯណោះ។

គួរបញ្ជាក់ដែរថា ប្រភេទសត្វសមុទ្រយក្សភាគច្រើនត្រូវបានស្វែងរកឃើញនៅមហាសមុទ្រ អាត្លង់ទិក ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ស្របពេលដែលសត្វកន្លាតយក្សមួយនេះបែរជាបង្ហាញវត្តមាននៅខាងសមុទ្រឥណ្ឌូណេស៊ីទៅវិញ៕

ប្រភព៖ world of buzz

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម