Connect with us

ស្រែអំបិល ប្រែពណ៌ផ្សេងៗគ្នា ដោយសារធាតុអាកាសក្ដៅនៅចិន

ចិន៖ សីតុណ្ហភាព កំពុងឡើងកម្ដៅនៅភាគខាងជើងប្រទេសចិន បណ្ដាលឱ្យស្រែអំបិលនានា នៅក្រុង Yuncheng ខេត្ត Shanxi ប្រទេសចិន ប្រែជាពណ៌ផ្សេងៗ ដែលបង្កើតជាទស្សនីយភាពដ៏ទាក់ទាញសម្រាប់អ្នកទេសចរ។

ស្រែអំបិលនេះ ត្រូវបានពុះចែកដោយផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍។ ចំពោះពណ៌វិញ ស្រែអំពិលខ្លះ បានប្រែពណ៌ពណ៌ក្រហម បៃតង ផ្កាឈូក លឿង។ល។ កត្តាដែលធ្វើឱ្យវាប្រែពណ៌ដូច្នេះ គឺដោយសារតែសមាធាតុគីមី នៅក្នុងទឹក និងស្លែ។

ទស្សនីយភាពនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតសារព័ត៌មានធំៗរបស់ចិន បានចែកចាយនូវរូបភាពនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ៕

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម