Connect with us

ទ្រាំធ្វើអ្វីបើគេក្បត់យើងទៅឱ្យហើយ “ចប់ចុះ” ពីកញ្ញា ចាន់ ស្រីខួច អត្ថន័យចាក់ដោតចិត្តទស្សនិកជនតែម្តង

កម្សាន្ត៖ ចំណងដៃថ្មីសម្រាប់ប្រិយមិត្តពីតារាចម្រៀងសំឡេងផ្អែម ដែលទើបតែបង្ហាញខ្លួនជាលើកដំបូងក្នុងវិថីសិល្បៈជាមួយបទចម្រៀងបែបមនោសញ្ចេតនា អត្ថន័យជ្រាលជ្រៅពី កញ្ញា ចាន់ ស្រីខួច ពិតជាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់អ្នកមានស្នេហា ពិសេសយុវវ័យ ដែលមានចិត្តមិនស្មោះ គេនិយាយថាមានមួយមិនគ្រប់មានដប់មិនស្កល់។

បទចម្រៀង “ចប់ចុះ” ច្រៀងដោយ កញ្ញា ចាន់ ស្រីខួច បានចេញនូវ MV ហើយបទចម្រៀងនេះ ក៏ត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក YouTube ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់យុវវ័យ នូវទឹកដមសំឡេងដ៏ផ្អែមរបស់កញ្ញា អមជាមួយអត្ថន័យនៃបទចម្រៀងគឺត្រូវចិត្តយុវវ័យតែម្តង។ កញ្ញា ចាន់ ស្រីខួច បានចេញបទចម្រៀងជាច្រើនដែលជាស្នាដៃនិពន្ធថ្មីរបស់ លោក សុន សុភារុន លោកបាននិយាយថាលោកនឹងខិតខំសាងស្នាដៃកូនខ្មែរដោយមិនចម្លងពីបរទេសនោះឡើយ។

ជាចុងក្រោយ កញ្ញា ចាន់ ស្រីខួច ក៏មានពាក្យពេចន៍ជាច្រើនអរគុណដល់ហ្វេនរបស់ខ្លួនដែលបានស្រឡាញ់គាំទ្រកញ្ញា ហើយបន្តនាំគ្នាគាំទ្រនូវស្នាដៃបទចម្រៀងថ្មីៗរបស់គាត់ ដែលជាបទចម្រៀងមួយមិនចម្លងពីអ្នកណាទាំងអស់ ហើយកញ្ញាក៏ខិតខំផលិតបទចម្រៀងថ្មីៗបន្ថែមទៀតជាមួយរៀមច្បង លោក សុន សុភារុន ដើម្បីលើកស្ទួយវិស័យបទចម្រៀងខ្មែរឱ្យកាន់តែល្បីលើឆាកអន្តរជាតិ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម