Connect with us

Real Madrid ផ្តួល Villarreal យកជើងឯក La Liga ជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ

La Liga៖ Real Madrid បានក្រសោបយកតំណែងជើងឯកក្របខណ្ឌ La Liga រដូវកាល 2019-20 និងជាការឈ្នះជើងឯកជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៣ឆ្នាំមកនេះ។

ក្រុមរបស់លោក Zinedine Zidane កំពុងនាំមុខក្រុម Barcelona ៤ពិន្ទុ ហើយការប្រកួតយប់មិញ នេះគឺជាការប្រកួតកាត់ក្តី ដោយបើក្រុម Real Madrid ឈ្នះការប្រកួតទី៣៧ ទល់ក្រុម Villareal នោះ ពួកគេនឹងក្លាយជាជើងឯក La Liga ដោយស្វ័យប្រវត្តិតែម្ដង មិនចាំបាច់យក៣ពិន្ទុពីប្រកួតចុងក្រោយទៀតនោះទេ។ យ៉ាងណាក្តី Real Madrid ពិតជាធ្វើបានសម្រេច ដោយឈ្នះ Villareal ក្នុងលទ្ធផល ២-១។

គ្រាប់បើកឆាករបស់ Real Madrid កើតឡើងនៅនាទី២៩ ជាការស៊ុតបញ្ចូលទីរបស់ Karim Benzema។ នាទី៧៧ Benzema ដដែល ក៏ស៊ុតបាល់ពិន័យ១១ម៉ែត្រ១គ្រាប់ទៀត ដែលបាល់ពិន័យនេះកើតឡើង ព្រោះកីឡាករ Sofian Chakla បានបង្កកំហុសលើ Sergio Ramos។ ផ្ទុយមកវិញក្រុម Villareal ក៏វាយបកតាមបាន១គ្រាប់ដែរ ដោយកីឡាករ Vicente Iborra នៅនាទី៨៣ មុនពេល Marco Asensio ស៊ុតគ្រាប់ទី៣ ឱ្យ Real Madrid ប៉ុន្តែក៏ត្រូវបដិសេធវិញ ទើបលទ្ធផលបញ្ចប់ការប្រកួតគឺ ២-១។

ដោយឡែក Barcelona ក៏បានយកឈ្នះ Osasuna ក្នុងលទ្ធផល ២-១ ដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម