Man City បង្ហាញឈុតថ្មីសម្រាប់រដូវកាលក្រោយ
Premier League៖ ក្លិបមេឃខៀវ Man City បានបង្ហាញឈុតថ្មីរបស់ខ្លួនសម្រាប់រដូវកាលក្រោយឆ្នាំ ២០២០-២១។
ក្នុងរូបភាពវីដេអូដែលចេញដោយគណនី Twitter របស់ក្លិបផ្ទាល់ បានបង្ហាញពីឈុតដ៏ស្រស់ស្អាត ដែលរួមបញ្ចូលគ្នាទាំងសិល្បៈ ទាំងចំណុចពិសេសៗជាច្រើនរបស់ក្លិបនេះ។
ជាក់ស្តែង ឈុតសម្លៀកបំពាក់ថ្មីនេះ មានអាវដែលមានម៉ូតបំណែកកញ្ចក់ផ្គុំចូលគ្នារំលេចដោយពណ៌ខៀវ និង ស ឆ្លាស់គ្នា រួមទាំងឡូហ្គោ Man City នៅទ្រូងខាងឆ្វេងផងដែរ។ ដូចរដូវកាលមុនដែរ Man City និងសហការជាមួយក្រុមហ៊ុន Puma ក្នុងការបញ្ចេញឈុតរបស់ខ្លួន។
សូមបញ្ជាក់ថា ការបញ្ចេញវីដេអូឈុតថ្មីសម្រាប់រដូវកាលថ្មី របស់ Man City នេះ គឺបន្ទាប់ពី ពួកគេទើបតែរួចផុតការចោទប្រកាន់របស់ UEFA ទៅលើបទល្មើសការពានច្បាប់កំហិតការចាយវាយ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍