Connect with us

Pep Guardiloa ត្រៀមកញ្ចប់ទឹកប្រាក់នាំយក Raphael Varane ពី Real Madrid

Premier League៖ អ្នកចាត់ការក្លិប Manchester City លោក Pep ត្រៀមចំណាយទឹកប្រាក់ ក្នុងការនាំយកខ្សែការពារ Raphael Varane របស់ Real Madrid មកពង្រឹងក្រុម Man City បន្ថែម នារដូវកាលក្រោយ នេះបើយោងតាមសារព័ត៌មាន Express ។

ជាក់ស្តែង ការទិញយកកីឡាករវ័យ២៧ឆ្នាំរូបនេះមកកាន់ទឹកដី Etihad គឺជាគោលដៅដ៏ធំបំផុតរបស់លោក Pep Guardiloa នៅទីផ្សារដោះដូរកីឡាករខាងមុខនេះ ហើយក្រៅពីនោះលោក Pep ក៏គ្រោងនាំយក David Alaba ពី Bayern ដូចគ្នា។ ក្នុងនោះការនាំយកខ្សែការពារមកចូលរួមនៅក្នុងរដូវកាលនេះក្លិប Man City មានបញ្ហាជាច្រើននៅតំបន់ការពារកណ្តាលនេះដោយសារកីឡាករជួរមុខ Aymeric Laporte មានរបួសនិងខកខានចូលរួមលេងឱ្យក្លិបជាច្រើនប្រកួត។ ជាមួយគ្នានេះលោក Pep ក៏កំពុងតែត្រៀមដាក់លក់ ខ្សែការពារធ្លាក់កូដ John Stones ចេញនៅរដូវក្ដៅនេះផងដែរ។

យ៉ាងណាមិញក្រោយពីរឿងក្ដីជាមួយ UEFA ត្រូវបានបញ្ចប់នោះ ក្លិប Manchester City កំពុងតែរៀប គម្រោងធំតាមទិញកីឡាករល្អៗថ្លៃៗមករួមក្រុមនៅរដូវក្ដៅនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម