Connect with us

អ្នករៀបចំ FIFA World Cup 2022 បង្ហាញភាពលម្អិតពីការរៀបចំព្រឹត្តិការណ៍នេះ

កាតា៖ ព្រឹត្តិការណ៍ FIFA World Cup 2022 នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកាតា។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ FIFA ។

FIFA បានឱ្យដឹងដែរថា FIFA World Cup 2022 នឹងត្រូវលេងចំនួន ៤ប្រកួតក្នុងមួយថ្ងៃ ក្នុងវគ្គសន្សំពិន្ទុ។ ប្រកួតទី១ ចាប់ផ្ដើមនៅម៉ោង១រសៀល ទី២ម៉ោង៤រសៀល ទី៣ម៉ោង៧យប់ និង ទី៤ម៉ោង ១០យប់ (ម៉ោងនៅកាតា) នៅតាមកីឡដ្ឋានចំនួន៨ លើកលែងតែប្រកួតបិទវគ្គសន្សំពិន្ទុ ត្រូវលេងនៅម៉ោង៦ល្ងាចព្រមគ្នា។ វគ្គនេះ គឺតម្រូវឱ្យលេងចំនួន ១២ថ្ងៃ។

ប្រភពបន្តថា ក្រុមទាំងអស់នឹងមានពេលសម្រាក ៣ថ្ងៃ ពីមួយប្រកួតទៅមួយប្រកួត នៅវគ្គសន្សំពិន្ទុ។ អ្នកគាំទ្រ និងអ្នកសារព័ត៌មាន មានភាពងាយស្រួលនៅក្នុងការធ្វើដំណើរពីកីឡដ្ឋានមួយទៅកីឡដ្ឋានមួយ ព្រោះចម្ងាយជិតគ្នា។

ប្រភពបន្ថែមថា វគ្គចាញ់ធ្លាក់ (Knockout) នឹងត្រូវធ្វើឡើងនៅម៉ោង១០យប់ (ម៉ោងនៅកាតា)។

ការប្រកួតបើកឆាកនឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Al Bayt នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាការប្រកួតរបស់ក្រុមម្ចាស់ផ្ទះកាតា។ សម្រាប់វគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅកីឡដ្ឋាន Lusail នៅក្រុង Doha ត្រូវនឹងថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២៕

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម