តួឯកប្រុសនៅក្នុងរឿង “ទេពធីតាព្កុលមាស” ព្រះរាជបុត្រ ទិឃាយុ កំពុងតែធ្វើឱ្យហ្វេនលង់ស្នេហ៍គ្រប់ៗគ្នា
កម្សាន្ត៖ ក្រោយពីមានការគាំទ្រពេញទំហឹងពីសំណាក់ទស្សនិកជនដែលទស្សនាភាពយន្តភាគបុរាណខ្មែររឿង “ទេពធីតាព្កុលមាស” ថាជក់ចិត្តល្អមើល និងគាំទ្ររឿងភាគបុរាណខ្មែរ ក៏បានធ្វើឱ្យតួអង្គសម្តែងជាច្រើនដួងនៅក្នុងសាច់រឿងមួយនេះមានចិត្តរំភើបជាខ្លាំងរកអ្វីប្រៀបមិនបាន បន្ទាប់ទទួលបានការពេញចិត្ត ស្រឡាញ់ គាំទ្រ ពីទស្សនិកជន។
ចំពោះតួអង្គដ៏សំខាន់ម្នាក់ទៀតដែលទើបចេញមុខកាលពីភាគមុនគឺតួឯកប្រុសដ៏ស្រស់សង្ហា ដែលជាព្រះរាជបុត្រ ទិឃាយុ បានបង្ហាញខ្លួនក្នុងនាមជារាជបុត្រតែមួយអង្គគត់ដែលអាចជួយមើលថែ រំដោះតួឯកស្រី ព្កុលមាស ឱ្យមានក្តីសុខបាន ជៀសផុតពីការធ្វើបាបពីសំណាក់ប្អូនស្រី ឆោមផ្កា និងម្តាយដែលគេស្គាល់ថាជានារីកំពូលឆ្នាសឆ្នើម ឈ្នានីសព្កុលមាស តាំងពីដើមរហូតមក។
ក្រឡេកមកមើលឈ្មោះពិតរបស់ព្រះរាជបុត្រ ទិឃាយុ គឺមានឈ្មោះ ទៀន អេងលាង។ គាត់ ក៏ជាតារាចម្រៀងផង ជាអ្នកនិពន្ធបទចម្រៀងផង ហើយក៏ចេះលេងភ្លេងផងដែរ។ ក្នុងពេលនេះ លោក ទៀន អេងលាង ក៏បានចេញបទចម្រៀងជាច្រើនផងដែរដូចជា៖ បទ “Come to say goodbye”, បទ “Goodnight”,បទ “បាតសមុទ្រ” សុទ្ធសឹងជាបទចម្រៀងបែបមនោសញ្ចេតនាសម្រាប់យុវវ័យតែម្តង។ ទាំងអស់នេះជាស្នាដៃរបស់តួឯកប្រុសនៅក្នុងរឿង “ទេពធីតាព្កុលមាស”។
ទស្សនិកជនអាចទស្សនារឿង “ទេពធីតាព្កុលមាស” តាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍