Connect with us

ម៉ាសធ្វើឡើងពីគុជខ្យងចំនួន ៣១០ គ្រាប់ លក់ក្នុងតម្លៃរហូតដល់ទៅជិត ១០ម៉ឺនដុល្លារ

ជប៉ុន៖ ជារឿងមួយដែលធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែលអ្នកច្នៃម៉ូតជនជាតិជប៉ុនមួយរូបបានយកគុជខ្យងចំនួន ៣១០ គ្រាប់មកច្នៃធ្វើជាម៉ាសដែលមានតម្លៃរហូតដល់ ៩៤៥០ ដុល្លារឯណោះ។

ម៉ាសធ្វើឡើងពីគុជខ្យងចំនួន ៣១០ គ្រាប់នេះ បានក្រងភ្ជាប់ធ្វើជាខ្សែពាក់ជាប់លើ ក ដែលច្នៃឡើងដោយអ្នកជំនាញច្នៃម៉ូតជនជាតិជប៉ុនជាអ្នកស្នងតំណែងក្រុមហ៊ុនលក់គ្រឿងអលង្ការពីឪពុក​។ លោកស្រី Rieko Kawanishi បានចំណាយពេល ៣ ថ្ងៃក្នុងការបង្កើតម៉ាសគ្រាប់គុជនេះឡើងជាមួយនឹងគុជខ្យង ៤ ទំហំខុសគ្នា។

លោកស្រី Rieko Kawanishi បានបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យលោកស្រីមានគំនិតបង្កើតម៉ាសនេះឡើង ដោយសារតែពេលនេះគឺជាសម័យកូវីដ១៩។ ទោះជាយ៉ាងណា នេះមិនមែនបានន័យថាលោកស្រីច្នៃម៉ាសគ្រាប់គុជនេះឡើងដើម្បីការពារវីរុសកូវីដឡើយ ផ្ទុយទៅវិញ គ្រាប់គុជ Akoya នេះអាចជួយឱ្យស្បែកមុខមានសភាពទន់ ម៉ត់រលោង៕

(ទស្សនាវីដេអូ)

ប្រភព៖ SCMP

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម