Connect with us

មិនទៅឆ្ងាយនោះទេ! ប្រិយមិត្តនឹងបានជួបតារាចម្រៀងប្រុសស្រីល្បីៗ វគ្គទេពកោសល្យពិសេស នៅក្នុងកម្មវីធី “A1 Twist”

កម្សាន្ត៖ មកសាជាថ្មីទៀតហើយ កាន់តែប្លែងពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ប្រិយមិត្តនឹងបានសប្បាយរីករាយ ញាប់ញ័រ កន្ទ្រាក់អារម្មណ៍ តាមចង្វាក់បទភ្លេង ប្រគំលេងពេញឆាកតន្ត្រី លាយឡំជាមួយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ជាមួយទឹកដមសំឡេងក្រអួនពេញបេះដូងរបស់តារាចម្រៀងប្រុសស្រី រួមជាមួយវគ្គទេពកោសល្យថានឹងមានអ្វីប្លែកនៅក្នុងកម្មវីធី “A1 Twist” នៅក្នុងសប្តាហ៍នេះ។

ប្រិយមិត្ត នឹងបានជួបតារាចម្រៀងប្រុសស្រីល្បីៗ ស្រស់សោភា នឹងធ្វើឱ្យកក្រើកឆាកប្រគំតន្ត្រី “A1 Twist” ដូចជា៖ កញ្ញា Jessica Rose, ក្រុម AZAZEL, កញ្ញា Mina, លោក ឃី សុឃុន, វគ្គទេពកោសល្យពិសេស លោក នីម ណម ចុងកម្មវិធីប្រិយមិត្ត នឹងសើចសប្បាយលំហែអារម្មណ៍នាចុងសប្តាហ៍ជួបជាមួយ ក្រុមកំប្លែង៨៨។

ប្រិយមិត្តពិតជាចង់ដឹងចង់ឃើញថាតើសប្តាហ៍នេះសប្បាយដល់កម្រិតណា? ពិសេសជាងនេះ វគ្គទេពកោសល្យពិសេសតែម្តង នឹងធ្វើឱ្យប្រិយមិត្តប្លែកអារម្មណ៍ជាក់ជាមិនខាន។ កុំភ្លេចរង់ចាំទស្សនាកម្មវិធី “A1 Twist” រៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ១០ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ តាមរយៈកញ្ចក់ទូរទស្សន៍ MYTV និង Page MYTV៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម