“ចំណងអាពាហ៍ពិពាហ៍” រឿងភាគកូរ៉េដែលទទួលបានអ្នកចូលទស្សនាច្រើនបំផុតមិនធ្លាប់មាន នឹងបញ្ចាំងលើកញ្ចក់ទូរទស្សន៍ CTN
កម្សាន្ត៖ CTN មិនដែលធ្វើឱ្យទស្សនិកជនអស់សង្ឃឹមឡើយក្នុងការនាំយកនូវរឿងភាគល្បីៗ មកចាក់ផ្សាយជូនទស្សនិកជនទស្សនា។ សម្រាប់ខែកក្កដានេះផងដែរ CTN ក៏បាននាំយកនូវរឿងភាគល្បីប្រចាំប្រទេសកូរ៉េខាងត្បូងដែលមានសន្ទុះនៃការគាំទ្រខ្ពស់ខ្លាំងនោះគឺរឿង “ចំណងអាពាហ៍ពិពាហ៍” សម្រាប់ជាចំណងដៃដល់ទស្សនិកជនដែលតែងគាំទ្រ CTN កន្លងមក។
សាច់រឿងដែលបានឆ្លុះបញ្ចាំងនូវសង្គមពិត ពាក់ព័ន្ធនឹងជីវិតគ្រួសារ ការសងសឹកពោរពេញដោយការភាន់ច្រឡំ និងការលាតត្រដាងការពិតដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងផ្ទៃរឿងទាំងមូល បានធ្វើឱ្យអ្នកទស្សនាអន្ទះសាចង់ដឹងដំណើររឿងនឹងទៅជាយ៉ាងណាបន្តទៀតដែលជាក់ស្តែងរឿង “ចំណងអាពាហ៍ពិពាហ៍” នេះបានបំបែកកំណត់ត្រាមានអ្នកទស្សនាច្រើនបំផុតមិនធ្លាប់មាន។
គួរបញ្ជាក់ដែរថា រឿង “ចំណងអាពាហ៍ពិពាហ៍” នេះនឹងមានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ CTN នៅថ្ងៃពុធ ទី២២ ខែឧសភា សប្តាហ៍ក្រោយ វេលាម៉ោង ១១ ព្រឹកតទៅរៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ ដូចនេះកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍