Connect with us

សណ្ឋាគារខតថ៍យ៉ាត ម៉ារីយ៉ត សៀមរាប បន្តយុទ្ធនាការសម្អាតបរិស្ថាននៅក្នុងសហគមន៍

សៀមរាប៖ អ្នកស្ម័គ្រចិត្តជាង ២០០នាក់ ដែលមកពីសណ្ឋាគារខតថ៍យ៉ាត ម៉ារីយ៉តសៀមរាប និងមកពីអង្គភាព១២ផ្សេងទៀត បានមកជួបជុំ និងរួមគ្នាសម្អាតសហគមន៍នៅសង្កាត់ស្លរក្រាម និងផ្សព្វផ្សាយអប់រំអំពីសារៈសំខាន់នៃការគ្រប់គ្រងកាកសំណល់ជាពិសេសក្នុងអំឡុងពេលវិបត្តិជង្ងឺកូវីដ១៩។

ការផ្តួចផ្តើមសម្អាតបរិស្ថានសហគមន៍នេះ ទទួលបានការគាំទ្រពីអាជ្ញាធរខេត្ត មានមន្ទីរពាក់ព័ន្ធ សាលាក្រុង មន្រ្តីសង្កាត់ស្លរក្រាម ព្រមទាំងក្រុមហ៊ុនហ្កាអ៊ីយ៉ាផងដែរ។

សណ្ឋាគារខតថ៍យ៉ាត ម៉ារីយ៉តសៀមរាប នឹងប្រឹងប្រែងបន្តយុទ្ធនាការនេះដើម្បីរួមចំណែកធ្វើអោយសហគមន៍ក្រុងសៀមរាបកាន់តែស្អាត ក៏ដូចជាជម្រុញផ្សព្វផ្សាយអំពីកាត់បន្ថយកាកសំណល់ ការកែច្នៃ និងប្រើវត្ថុប្រើប្រាស់ឡើងវិញ និងបង្កើនការយល់ដឹងជាសាធារណៈលើការគ្រប់គ្រងកាក់សំណល់និងបញ្ហាបរិស្ថាន សម្រាប់គុណភាពនៃបរិស្ថានខេត្តសៀមរាប។

អ្នកចូលរួមមកពីអង្គភាពទាំង១២ មានដូចជា ក្រុមហ៊ុនធានារ៉ាប់រង Manulife Cambodia, ក្រុមហ៊ុន JTB Cambodia, ក្រុមហ៊ុន Happy Smile Travel Siem Reap, ក្រុមហ៊ុន Asian Trails Travel Siem Reap, ក្រុមហ៊ុន Trails of Indochina Siem Reap, ក្រុមហ៊ុន Destination Asia DMC Siem Reap, ក្រុមហ៊ុន Mystery of Mekong Siem Reap, ធនាគារអេស៊ីលីដាសាខាផ្សារលើ, TND Expert Siem Reap, សាលា Achievers International School, ក្រុមហ៊ុនAVIS Cambodia Siem Reap, និងក្រុមហ៊ុនធនារ៉ាប់រង Infinity General Insurance Siem Reap។

ការចូលរួមពីសហគមន៍ក្នុងយុទ្ធនាការសម្អាត គឺជាកិច្ចការដ៏ប្រសើរក្រៃលែង ដើម្បីបង្កើនការយល់ដឹងក្នុងតំបន់ ហើយនិងជាមូលដ្ឋានសម្រាប់កិច្ចប្រឹងប្រែងកាត់បន្ថយកាកសំណល់នាពេលខាងមុខ។

អ្នកនាង អាស្លី ឡាយ នាយិកាចាត់ការទូទៅនៃសណ្ឋាគារខតថ៍យ៉ាត ម៉ារីយ៉តសៀមរាប មានប្រសាសន៍ថា “ក្រុមការងាររបស់យើងមានមោទនភាពណាស់ក្នុងការនាំមកនូវសេចក្តីល្អដល់សហគមន៍ និងរួមទទួលខុសត្រូវលើការសម្អាតក្រុង លំនៅដ្ឋាន និងធ្វើឱ្យសហគមន៍ប្រកបដោយសុវត្ថិភាពនិងសម្រស់បៃតងកាន់តែប្រសើរ”។

អ្នកនាង អាស្លី ឡាយ បន្ថែមទៀតដែរថា “យើងនឹងបន្តសហប្រតិបត្តិការនិងភាពជាដៃគូ ដូចអាជ្ញាធរនិងអង្គភាពនានា ដើម្បីទទួលបាននូវការផ្លាស់ប្តូរ ប្រសិទ្ធិភាព និងនិរន្តរភាពស្រស់ស្អាតរបស់សហគមន៍យើង”។

សូមបញ្ជាក់ថា ក្រុមហ៊ុនម៉ារីយ៉តអន្តរជាតិ (NASDAQ: MAR) មានការិយាល័យកណ្តាលនៅ Bethesda, Maryland សហរដ្ឋអាមេរិច មានសណ្ឋាគារសរុបជាង ៦០០០ មានយីហោសណ្ឋាគារឈានមុខចំនួន៣០ លើ១២២ប្រទេស ។ ម៉ារីយ៉តប្រតិបត្តិ ហើយផ្តល់នូវហ្រេនឆាយសណ្ឋាគារ និងអាជ្ញាប័ណ្ណសម្រាប់ភាពជាម្ចាស់រីសតផ្សេងៗ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម