Connect with us

សហគមន៍ខ្មែរ មានលក់បន្លែដាំដោយខ្លួនឯង ដើម្បីជួយស្រ្តីខ្មែរ នៅកូរ៉េខាងត្បូង

សេអ៊ូល៖ ថ្មីៗនេះ បន្លែសហគមន៍ ដែលជាគំនិតផ្តួចផ្តើម និងទទួលបានការឧបត្ថម្ភទាំងស្រុងរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ឥឡូវនេះបានចេញលក់នៅលើទីផ្សារបានហើយ ហើយទឹកប្រាក់លក់បន្លែសហគមន៍នេះ នឹងជួយដល់ស្ត្រីខ្មែរនៅកូរ៉េ។

បន្លែរបស់បងប្អូនសហគមន៍ខ្មែរ រួមមាន៖ ជីនាងវង ស្លឹកម្ទេស ត្រួយល្ពៅ និងសាឡាត។ រាល់ថវិកាដែលបានមកពីការលក់បន្លែ ១០០% នឹងយកទៅឧបត្ថម្ភដល់បងប្អូនស្រ្តីខ្មែរនៅកូរ៉េ ដែលគាត់ជួបបញ្ហា ឬផលវិបាកក្នុងការរស់នៅប្រទេសកូរ៉េខាងត្បូង។ បន្ថែមពីនេះ បងប្អូនខ្មែរនៅកូរ៉េ ក៏អាចជួយលក់បានដែរ តែមិនយកប្រាក់ចំណេញទេ ដើម្បីខ្មែរជួយខ្មែរ។

សូមបញ្ជាក់ថា គម្រោងបន្លែសហគមន៍នេះ បានចាប់ផ្តើមអនុវត្តបាន ២ សហគមន៍រួចមកហើយ នៅតំបន់អានសាន និងគីមផូ។ កម្មវិធីនេះមានគោលបំណងដើម្បីឧបត្ថម្ភ គាំទ្រដល់ស្រ្តីខ្មែរដែលមានក្រុមគ្រួសារកូរ៉េ មានជីវភាពខ្វះខាត ឬអត់ការងារធ្វើ ឬចង់ស្វែងយល់ពីការដាំបន្លែដែលមានតម្រូវការ ជាមួយនឹងតម្លៃខ្ពស់នៅប្រទេសកូរ៉េខាងត្បូង៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម