តារាសម្តែងល្បីឈ្មោះប្រចាំប្រទេសជប៉ុន Haruma Miura ដែលត្រូវជាមិត្តភ័ក្តិរបស់ Chanyeol សមាជិកក្រុម Exo ប្រទះឃើញចង ក ស្លា ប់ ក្នុងផ្ទះ
ជប៉ុន៖ សារព័ត៌មានជប៉ុនទើបតែបានចេញផ្សាយព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង ៣ រសៀលនេះ (ម៉ោងនៅជប៉ុន) ចុះផ្សាយថា តារាសម្តែងដ៏មានប្រជាប្រិយភាព Haruma Miura បាន ស្លា ប់ ក្នុងវ័យ ៣០ ឆ្នាំនៅថ្ងៃទី១៨ ខែកក្កដា នេះដោយតាមការធ្វើកោសល្យវិច័្ចយជាបឋមគឺលោកបានធ្វើអត្ត ឃាត។
យោងតាមសារព័ត៌មានជប៉ុនបានបញ្ជាក់ថា តារាល្បីឈ្មោះរូបនេះត្រូវមានការប្រជុំនៅថ្ងៃទី១៨ ខែកក្កដា នេះ ប៉ុន្តែបែរជាមិនឃើញមានវត្តមានរបស់លោកចូលរួមឡើយ រហូតដល់មន្ត្រីប៉ូលិសបានទៅពិនិត្យមើលដល់ផ្ទះទើបប្រទះឃើញលោកចងក និងបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែហួសពេលទៅហើយ។
គួររម្លឹកដែរថា Haruma Miura បានចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈតាំងពីក្មេងមកម្ល៉េះរហូតមកទល់ពេលនេះលោកគឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបក្នុងប្រទេសជប៉ុន។ មិនត្រឹមតែប៉ុណ្ណោះ Haruma គឺជាមិត្តភ័ក្តិរបស់ក្រុមតារាចម្រៀងល្បីកូរ៉េ Chanyeol សមាជិកក្រុម Exo ទៀតផង៕
ប្រភព៖ Koreaboo
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍