Connect with us

ទារកអាយុមិនទាន់បាន ១ ខួបចំនួន ៨៥ នាក់បានតេស្តវិជ្ជមាននៃវីរុសកូវីដ ១៩ ក្នុងស្រុក Nueces រដ្ឋតិចសាស

អាមេរិក៖ ចាប់តាំងពីខែមករាមកម្ល៉េះ មន្ត្រីសុខាភិបាលបានរកឃើញករណីនៃការឆ្លងវីរុសកូវីដ១៩ មានចំនួនជាង ៣.៦ លានករណីនៅទូទាំងសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមនុស្សចំនួន ១៤០,០០០ បាន ស្លា ប់។ គួរបញ្ជាក់ថា ក្នុងស្រុក Nueces មានការឆ្លងឆាប់រហ័សបំផុតរហូតមកទល់ពេលនេះបានធ្វើឱ្យរាតត្បាតដល់ទារកជាច្រើននាក់ទៀតផង។

យោងតាមប្រសាសន៍ នាយកផ្នែកសុខាភិបាលសាធារណៈក្នុងស្រុក Nueces គឺលោកស្រី Annette Rodriguez បានឱ្យដឹងថា ទារកដែលមានអាយុមិនទាន់បាន ១ ខួបចំនួន ៨៥ នាក់បានតេស្តវិជ្ជមាននៃវីរុសកូវីដ១៩។ មិនត្រឹមតែប៉ុណ្ណោះ វីរុសកូវីដ១៩ នៅតែបន្តរាតត្បាតមិនទាន់អាចគ្រប់គ្រងបាននៅឡើយ យ៉ាងណាមិញ លោកស្រីបានអំពាវនាវជារឿយៗពីការរក្សាគម្លាត ពាក់ម៉ាស ព្រមជាមួយនឹងរក្សាអនាម័យឱ្យបានខ្ពស់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុសដែលអាចចម្លងបានឆាប់រហ័សមួយនេះ។

រយៈពេលជាច្រើនខែមកនេះ មនុស្សទូទាំងពិភពលោកបានរស់នៅជាមួយនឹងការភ័យខ្លាចដោយសារមិនទាន់មានវ៉ាក់សាំងលេចចេញជារូបរាងនៅឡើយ។ ដូចនេះអ្វីដែលគ្រប់គ្នាអាចធ្វើបានគឺត្រូវរក្សាអនាម័យ និងអនុវត្តន៍តាមការអំពាវនាវរបស់ក្រសួងសុខាភិបាលតែងក្រើនរម្លឹក៕

ប្រភព៖ CNN

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម