Connect with us

រាំមានប្រយោជន៍ច្រើនដល់រាងកាយ និងល្អចំពោះការចងចាំ

គ្នាយើងប្រាកដជាធ្លាប់រាំ ដែលការរាំនេះអាចមានក្នុងកម្មវិធីកម្សាន្តសប្បាយ បង្កើនមិត្តភាព ឬរាំដើម្បីកែអផ្សុកជាដើម។ ប៉ុន្តែគ្នាយើងមានដឹងទេថា ការរាំមានប្រយោជន៍ច្រើនដល់រាងកាយ និងមានឥទ្ធិពលជាវិជ្ជមានទៅលើមុខងារខួរក្បាលក្នុងការចងចាំផងដែរ។

ប្រយោជន៍ទាំងនោះមានដូចជា៖
១. បន្ថយស្រ្តេស
ពិតណាស់ ការរាំជួយកាត់បន្ថយស្ត្រេស និងភាពតានតឹងមួយចំនួន។ ផ្អែកតាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការរាំទៅតាមចង្វាក់ភ្លេងដែលយើងចូលចិត្តនឹងអាចកាត់បន្ថយអារម្មណ៍តប់ប្រមល់ឱ្យធូរស្បើយវិញបាន។

២. ជួយបេះដូងឱ្យធ្វើចលនាបានល្អ
ការរាំនឹងអាចជួយឱ្យចៀសផុតពីជំងឺបេះដូងបាន ពិសេសសម្រាប់គ្នាយើងដែលចូលចិត្តការរាំ និងទម្លាប់រាំ ដែលរាំត្រូវគេចាត់ទុកថាជាសកម្មភាពសកម្មមួយ។ ភាពសកម្មនេះ ជួយពង្រឹងទៅដល់ប្រព័ន្ធសរសៃឈាមបេះដូង និងប្រព័ន្ធដង្ហើមដើរបានយ៉ាងល្អ។

៣. សម្រកទម្ងន់
រាំ គឺរាប់ជាការហាត់ប្រាណមួយបែប ដូចជាការរត់ត្រឹកៗ និងការជិះកង់ដែរ ពោលគឺជួយសម្រកទម្ងន់ កម្ចាត់ភាពធាត់ ហើយក្រៅពីនេះ សកម្មភាពនេះជួយឱ្យយើងមានរាងកាយស្អាតសមសួនផងដែរ។

៤. បង្កើនចលនារស់រវើក
ការរាំជាប្រចាំជួយបង្កើនភាពរស់រវើក និងមានភាពបត់បែនខ្លួនល្អ។ ទន្ទឹមនឹងនេះ ការរាំជារៀងរាល់ថ្ងៃក៏អាចជួយបង្ការកុំឱ្យឈឺសន្លាក់ដៃជើងបានដែរ។

៥. បង្កើនភាពចងចាំ
ការស្រាវជ្រាវមួយរបស់ប្រទេសអង់គ្លេសបានបង្ហាញថា ការរាំជួយបង្កើនភាពចងចាំ ហើយថែមទាំងបង្ការពីជំងឺរវើររវាយបានទៀតផង។ ទម្លាប់រាំជាប្រចាំជាផ្នែកមួយជួយឱ្យខួរក្បាលមិនឆាប់ភ្លេច។ បន្ថែមពីចំណុចពិសេសទាំងនោះ ការរាំ នៅមានអត្ថប្រយោជន៍ទៅដល់រាងកាយផងដែរ ដូចជាពង្រឹងសាច់ដុំ និងជំនួយទៅដល់មុខងារសួតផងដែរ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com