Connect with us

ពលរដ្ឋខ្មែរ ១៤៣នាក់ដែលជាប់នៅរុស្ស៊ី និងអេស្ស៊ីប បានមកដល់កម្ពុជាវិញហើយ

ភ្នំពេញ៖ ពលរដ្ឋកម្ពុជាសរុបចំនួន ១៤៣នាក់ ក្នុងនោះរួមមាន សិក្ខាកាមយោធា ៩៨នាក់ និស្សិត ០១នាក់ និងពលរដ្ឋជាប់គាំង ០១នាក់ មកពីប្រទេសរុស្ស៊ី ព្រមទាំងនិស្សិត ៤៣នាក់ មកពីប្រទេសអេហ្ស៊ីប បានមកដល់មាតុប្រទេសវិញ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដោយឆ្លងកាត់ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ការធ្វើមាតុភូមិនិវត្តន៍នេះ ធ្វើឡើងក្រោមកិច្ចសហការរវាងស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និងស្ថានទូតកម្ពុជា ប្រចាំប្រទេសអេហ្ស៊ីប ដោយស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ជាអ្នកជួយសម្របសម្រួល និងរៀបចំជើងយន្តហោះតភ្ជាប់ពីទីក្រុងកូឡាឡាំពួ ទៅរាជធានីភ្នំពេញ។

សិក្ខាកាមយោធា និងនិស្សិតទាំងនេះ មួយចំនួនបានបញ្ចប់ការសិក្សា មួយចំនួនត្រូវទៅធ្វើកម្មសិក្សានៅប្រទេសកម្ពុជា ហើយមួយ ចំនួនត្រូវសម្រាកវិស្សមកាលរយៈពេលយូរ។

គិតចាប់តាំងពីការរីករាលដាលនៃជម្ងឺកូវីដ១៩ រហូតមកដល់ពេលនេះ ស្ថានឯកអគ្គទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានសម្របសម្រួល និងជួយរៀបចំការវិលត្រឡប់របស់ប្រជាពលរដ្ឋ ពលករ-ពលការិនី និងសិស្ស-និស្សិត រួមទាំងពលរដ្ឋកម្ពុជាជាប់ឃុំឃាំងបានចំនួន៧លើក សរុបមាន ចំនួន៨៩៨នាក់ ដែលក្នុងនោះបានសហការបញ្ជូនពលរដ្ឋកម្ពុជាជាប់ឃុំឃាំងចំនួន ១៣២នាក់៕

ប្រភព៖ AKP

កែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម