Connect with us

ទៅដើរលេងចូលព្រៃជាក្រុម ត្រូវឃាត ក សម្លា ប់អស់ ០៧នាក់ នៅប៉ាណាម៉ា

ប៉ាណាម៉ា៖ ប៉ូលិសនៅក្រុង Panama កំពុងស្រាវជ្រាវចំពោះករណីឃា តកម្មលើយុវជន ០៧នាក់ ដែលសពរបស់ពួកគេ ត្រូវបានប្រទះឃើញនៅក្នុងព្រៃ ជិតបឹងមួយ កាលពីថ្ងៃសៅរ៍កន្លងទៅ នៅប្រទេសប៉ាណាម៉ា។

សពជនរងគ្រោះ ស្រី៤នាក់ និងប្រុស ៣នាក់ អាយុចន្លោះពី ១៧ ដល់ ២២ឆ្នាំ ត្រូវបានរកឃើញនៅក្បែរបឹង Gatun ចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីរដ្ឋធានីប៉ាណាម៉ា។ ជនរងគ្រោះទាំង៧នាក់ បានដើរលេងចូលព្រៃជាក្រុម ដែលមានគ្នា ១៤នាក់ ដោយ ០៧នាក់ទៀត បានរត់គេចទាន់ពីការវាយប្រហាររបស់ជនសង្ស័យ ដែលប្រដាប់ដោយកាំភ្លើង ដោយមានទាំងអ្នករងរបួសផងដែរ។

មកទល់ពេលនេះ គេបានចាប់ខ្លួនជនសង្ស័យបានម្នាក់។ ប៉ូលិសមិនទាន់អាចបញ្ជាក់ពីមូលហេតុនៅពីក្រោយការវាយប្រហារនេះឡើយ។ ប៉ូលិសបានប្រតិបត្តិការ បន្ទាប់ពីក្រុមគ្រួសាររបស់ជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃសុក្រ ពោលគឺនៅថ្ងៃដែលក្រុមយុវជនខាងលើ បាននាំគ្នាចូលព្រៃ ដើម្បីទៅកម្សាន្តនៅក្នុងតំបន់ដែលកើតហេតុ៕

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម