Connect with us

Twitter លុបការបង្ហោះរបស់លោក ដូណាល់ ត្រាំ ដែលបានរំលោភលើកម្មសិទ្ធិបញ្ញាបទភ្លេង

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនបណ្ដាញសង្គម Twitter បានធ្វើការលុបចេញនូវវីដេអូឃោសនាមួយរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលបានប្រើប្រាស់បទភ្លេង រំលោភលើកម្មសិទ្ធិបញ្ញារបស់អ្នកដទៃ។

វីដេអូនោះ បានជាប់កម្មសិទ្ធិបញ្ញារបស់បទចម្រៀងក្រុម Linkin Park ដោយត្រូវបានលុបចេញពីគណនីផ្លូវការរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ជាមួយនឹងការជូនដំណឹងថា៖ “បទភ្លេងនេះ ត្រូវបានបិទដំណើរការ ឆ្លើយតបទៅនឹងបណ្ដឹងរបស់ម្ចាស់កម្មសិទ្ធិបញ្ញា”។

ការបង្ហោះរបស់លោក ដូណាល់ ត្រាំ បានរំលោភលើច្បាប់កម្មសិទ្ធិបញ្ញាផ្នែកឌីជីថល ដែលត្រូវបានជូនដំណឹងពីក្រុមហ៊ុន Machine Shop Entertainment ដែលគ្រប់គ្រងដោយចម្រៀងរ៉ុក Linkin Park ។

សូមជម្រាបថា ក្រុមហ៊ុនបណ្ដាញសង្គម Twitter កំពុងមានជម្លោះទាស់ទែងជាមួយលោក ដូណាល់ ត្រាំ ចាប់តាំងពីខែឧសភាមកម្ល៉េះ។ ជាក់ស្ដែង នៅចុងខែឧសភា លោកត្រូវបានរកឃើញថា បានរំលោភបំពានលើគោលការណ៍អំពើហិង្សា នៅពេលដែលលោកប្រធានាធិបតី បានគាំទ្រអាជ្ញាធរ ដែលមានចំណាត់ការយ៉ាងតឹងរ៉ឹងចំពោះបាតុករ ដែលតវ៉ានឹងការស្លាប់របស់ George Floyd ។ នៅថ្ងៃទី៣០ ខែមិថុនា Twitter បានលុបរូបថតរបស់លោក ត្រាំ ដែលជាប់កម្មសិទ្ធិបញ្ញារបស់សារព័ត៌មាន New York Times ៕

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម