Connect with us

គន្លឹះចំនួន ៤ ក្នុងការថែទាំផ្ទះសម្បែង សម្រាប់អ្នកទើបតែទិញផ្ទះថ្មីថ្មោង

លោកអ្នកមួយចំនួន ដែលទើបតែទិញផ្ទះថ្មីថ្មោង ប្រហែលជាមិនទាន់បានដឹងពីតម្រូវការក្នុងការថែទាំផ្ទះសម្បែងនោះទេ។ នេះជាផ្នែកដ៏សំខាន់ ដើម្បីធានារក្សានូវតម្លៃ និងកាត់បន្ថយការចំណាយលើការជួសជុលនៅពេលក្រោយ។ ខាងក្រោមនេះ គឺជាគន្លឹះ ៥យ៉ាង ដើម្បីថែទាំផ្ទះសម្បែងរបស់លោកអ្នក៖

១- ការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ៖

ត្រូវធានាថា លោកអ្នកបានត្រួតពិនិត្យល្អិតល្អិន នៅគ្រប់កន្លែង កន្លៀតកៀនកោះ ដើម្បីជៀសវាងមានការខូចខាត។ ការត្រួតពិនិត្យជាប្រចាំ ឬដោយអ្នកជំនាញ គឺជាការប្រសើរ ហើយក៏អាចមិនឱ្យអ្នកឈឺក្បាល នៅពេលដែលលោកអ្នកជិតលក់ផ្ទះវិញ។ ការជួសជុលនៅមុនពេលអ្នកលក់ផ្ទះ វានឹងធ្វើឱ្យការចំណាយកាន់តែច្រើន។ ពិសេសត្រូវប្រុងប្រយ័ត្នលើគ្រឿងឈើ ដែលអាចងាយពុក ម៉ាស៊ីនត្រជាក់ដែលត្រូវពិនិត្យ ២ដងក្នុងមួយឆ្នាំ និងកម្ចាត់សត្វល្អិតដែលអាចបំផ្លាញរបស់របស់ផ្សេងៗក្នុងផ្ទះ។

២- មើលប្រព័ន្ធទឹក៖

នេះជាវិធីដ៏ងាយមួយ សម្រាប់ម្ចាស់ផ្ទះក្នុងការអនុវត្ត។ តាមដានលើទុយោទឹក និងក្បាលរំមុយណេជាដើម ដែលពួកវា ងាយនឹងខូចជាប្រចាំ។ លោកអ្នកក៏អាចបង្កើនគម្រោងថែទាំជាមួយភ្នាក់ងារដែលផ្ដល់សេវាថែទាំទាំងនេះផងដែរ។

៣- ប្រយ័ត្នកន្លែងងាយជ្រាបទឹក

ម្ចាស់ផ្ទះ គួរមានការតាមដានជាប្រចាំនៅកន្លែងដែលងាយជ្រាបខ្យល់ និងទឹក។ កន្លែងទាំងនោះ មានដូចជា បង្អួច ទ្វារ កន្លែងលាងដៃ កន្លែងលាងចានផ្ទះបាយ ។ល។ ការជួសជុលមិនត្រឹមតែមានតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កជាបញ្ហាដល់សុខភាពរបស់លោកអ្នកដែលរស់នៅក្នុងផ្ទះផងដែរ។

៤- សម្អាតធូលី៖

ធូលីតោងជាប់កាន់តែច្រើន ជាប្រភពដែលអាចធ្វើឱ្យទូរទឹកកក ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនត្រជាក់ និងបរិក្ខារផ្សេងៗទៀត ងាយនឹងខូច។ ឧស្សាហ៍លាងសម្អាតពួកវា អាចជួយឱ្យប្រើប្រាស់បានយូរ ពិសេសក៏កាត់បន្ថយហានិភ័យចំពោះសុខភាព ក្នុងរយៈពេលវែង ដែលអាចឱ្យអ្នកចំណាយប្រាក់កាសច្រើនក្នុងការព្យាបាលជំងឺ៕

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com