Juventus ចរចាជាមួយ Arsenal ជុំវិញលទ្ធភាពផ្ទេរខ្សែប្រយុទ្ធ Alexandre Lacazette
Serie A៖ ក្លិប Juventus បានចាប់ផ្តើមចរចាជាមួយក្លិប Arsenal ជុំវិញលទ្ធភាពផ្ទេរខ្សែប្រយុទ្ធ Alexandre Lacazette នៅរដូវក្តៅនេះ។
កីឡាករសញ្ជាតិបារាំងបានផ្ទេរពីក្លិប Lyon មកកាន់ Arsenal កាលពីបីឆ្នាំមុន តម្លៃ៥២លានផោន។ ទម្រង់លេងរបស់ គេហាក់ធ្លាក់ចុះនៅរដូវកាលនេះ ហើយគេខកខានមិនបានរកគ្រាប់បាល់នៅក្របខណ្ឌ Premier League នៅក្រៅទឹកដី មុនពេលរកបានគ្រាប់បាល់ក្នុងការប្រកួតឈ្នះក្រុម Wolves។ ទោះយ៉ាងណា Juventus បានទាក់ទងមក Arsenal និងតំណាងរបស់ខ្សែ Lacazette ច្រើនថ្ងៃមកហើយ ហើយអះអាងថា ការចរចាបឋមកើតមានហើយ។
ដោយឡែក Arsenal ប្រហែលមិនបោះបង់ចោល Lacazette ព្រោះគេនៅសល់កិច្ចសន្យាដល់ឆ្នាំ២០២២ ប៉ុន្តែសង្ឃឹមថា ការប្រកួតប្រជែងថ្មីនឹងទាក់ទាញរូបគេមកកាន់អ៊ីតាលី។
ក្លិប Juventus នឹងរុះរើក្រុមរបស់ខ្លួននៅពេលរដូវកាលទិញដូរបើកទ្វារ បើទោះបីជាហៀបនឹងលើកពានជើងឯកជាថ្មីនៅក្របខណ្ឌ Serie A ក៏ដោយ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍