ទីក្រុងរណបថ្មីមួយ គ្រោងលេចចេញជារូបរាង នៅខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ខេត្តកំពង់ស្ពឺ ជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច ហើយកំពុងមានរោងចក្រសហគ្រាសជាច្រើនចូលទៅវិនិយោគ។ បច្ចុប្បន្នខេត្តនេះ ក៏បាននិងកំពុងទាក់ទាញអ្នកវិនិយោគិនហុងកុងមួយក្រុម ឱ្យចាប់អារម្មណ៍វិនិយោគ និងរៀបចំឱ្យមានទីក្រុងរណបថ្មីមួយ។ នេះបើយោងតាមការឱ្យដឹងពីអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
លោក វ៉ី សំណាង ថា លោកកំពុងបង្ហាញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ឱ្យវិនិយោគិនទាំងនៅក្នុងស្រុក ទាំងក្រៅស្រុក ឱ្យចូលមកវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងខេត្ត ដោយលោកបានប្រាប់ទៅអ្នកវិនិយោគពាក់ព័ន្ធនឹងភូមិសាស្ត្រ សន្តិសុខ សណ្តាប់ធ្នាប់ និងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើន។ បច្ចុប្បន្ន វិនិយោគិនហុងកុង បានចាប់អារម្មណ៍ និងកំពុងតែរៀបចំធ្វើគម្រោង តែលោកមិនបានប្រាប់ទីតាំងនោះទេ អាចនឹងធ្វើឱ្យដីនៅតំបន់នោះឡើងថ្លៃ ដែលមិនអាចឱ្យខាងក្រុមហ៊ុនទិញសម្រាប់ធ្វើការវិនិយោគបាន។
ក្រៅពីអ្នកវិនិយោគិនក្រៅប្រទេស ក៏មានក្រុមហ៊ុននៅក្នុងស្រុកជាច្រើនផងដែរ បាននិងកំពុងទាក់ទងដាក់ពាក្យស្នើសុំទីតាំងវិនិយោគលើវិស័យអចលនទ្រព្យ តែដោយសារតែបញ្ហាជំងឺកូវីដ ១៩ បានធ្វើឱ្យមានស្ថានភាពនៅទ្រឹង។ ទោះជាយ៉ាងនេះក៏ដោយ កាលពីពេលថ្មីនេះ ខេត្តទើបតែសម្ពោធដាក់ឱ្យដំណើរគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យរបស់ក្រុមហ៊ុនមួយនៅស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ។
លោកអភិបាលខេត្ត បញ្ជាក់ទៀតថា សម្រាប់ខេត្តកំពង់ស្ពឺ ស្វាគមន៍វិនិយោគិនពីគ្រប់ជនជាតិទាំងអស់ ដើម្បីជំរុញឱ្យសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត កាន់តែរីកចំរើន តាមរយៈទៅធ្វើជាកម្មករ និងបំរើការផ្សេងៗ ហើយកាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្ត ទើបចុះហត្ថលេខាឱ្យមានការបង្កើតរោងចក្រចំនួន ២ថ្មីបន្ថែមទៀត បើទោះបីកម្ពុជា ក៏ដូចជាពិភពលោកប្រឈមទៅនឹងវិបត្តិជំងឺ Covid-19 យ៉ាងណាក្តី៕
ដោយ៖ គង់ ប៊ុនណា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍