Connect with us

កាហ្វេផ្សំសារធាតុគីមី នៅសិប្បកម្មមួយ នាខេត្តកណ្ដាល ត្រូវបានរឹបអូស

កណ្ដាល៖ ថ្មីៗនេះ សិប្បកម្មលីងកាហ្វេ និងសណ្តែកផ្សំសារធាតុគីមី ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) បានធ្វើការចុះបង្ក្រាប និងរឹបអូស។

សិប្បកម្មលីងកាហ្វេ និងសណ្តែកនោះ មានឈ្មោះ ថុន ណាត ស្ថិតនៅក្នុងភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនជាប់ចោទដែលជាម្ចាស់ទីតាំង បានសារភាពថា កាហ្វេ និងសណ្ដែក គឺទិញមកពីផ្សារអូឫស្សី ម្តង១តោន ក្នុង១ខែ រួចហើយបញ្ចេញលក់ទៅលើទីផ្សារក្នុង១គីទ្បូក្រាមតម្លៃ ២ម៉ឺនរៀលទៅ៣ម៉ឺនរៀល។

ជនជាប់ចោទបានឆ្លើយបញ្ជាក់ថា ខ្លួនបើកអាជីវកម្មរយៈពេល២ឆ្នាំមកហើយ។ រូបមន្ត នៃការផលិតគឺខ្លួនចេះតពីគេ ហើយក្នុងមួយថ្ងៃ ខ្លួនផលិតកាហ្វេ បាន៥ទ្ប ក្នុង១ទ្ប មានទម្ងន់១២០គីទ្បូក្រាម ដោយបានលាយជាមួយ៖ ស្រាស អំបិល សណ្តែក CARAMEL (ទឹកស្ករ ការ៉ាមែល) ប៊ីចេង ទឹកត្រី ស្ករអំពៅ ទឹកដោះគោ និងប៊ឺ។ ក្នុង១ថ្ងៃ លក់បានចាប់ពី ៥០គីទ្បូក្រាម ទៅ ៧០គីទ្បូក្រាម ហើយជនជាប់ចោទ ក៏បានធ្វើលិខិតទទួលស្គាល់កំហុសដែរ ថាការផលិត កែច្នៃកាហ្វេវិចខ្ចប់ និងចែកចាយលក់ទីផ្សារ គឺខ្លួនពុំមានច្បាប់អនុញ្ញាតទេ។

ចំពោះទីតាំងសិប្បកម្ម និងវត្ថុតាង ដែលសមត្ថកិច្ចចម្រុះ រកឃើញ គឺពុំមានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធនឹងការលាយផ្សំគីមី និងគ្រាប់ធុញ្ញជាតិ និងសារធាតុផ្សេងៗ ចូលគ្នានោះទេ ដូច្នេះ ព្រះរាជអាជ្ញាបានសម្រេចផ្អាកអាជីវកម្ម និង ឃ្លុំបេ បិទទីតាំងជាបណ្តោះអាសន្ន៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម