Connect with us

សារធាតុ Biphenol A នៅក្នុងសម្ភារជ័រ ប៉ះពាល់ចំពោះសុខភាពខ្លាំងណាស់

សម្ភារផលិតពីជ័រច្រើនដែលផ្ទុកសារធាតុ Biphenol A ហើយផលិតផលទាំងនោះមានទាំងប្រអប់បាយ ចាន កែវទឹក ធ្វើឡើងពីប្លាស្ទិក ឬជ័រជាដើម។ លោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានឱ្យដឹងថា សារធាតុ Biphenol A អាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សដូចជាមានជំងឺបេះដូង ប៉ះពាល់ដល់ខួរក្បាល និងបណ្ដាលឲ្យមានមហារីក។

វេជ្ជបណ្ឌិតរូបនោះបន្តទៀតថា បច្ចុប្បន្នមានសម្ភារផ្ទុកសារធាតុ Biphenol A (BPA) ដើម្បីខ្ចប់ចំណីអាហារ ដែលមានការពេញនិយមជាខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងប្រុស-ស្រី ព្រោះតែមានភាពងាយស្រួល ហើយមិនសូវយល់ដឹងពីផលប៉ះពាល់នៃសារធាតុនេះ។

ម្ចាស់សេវាថែទាំមនុស្សចាស់តាមគេហដ្ឋានបានបន្តទៀតថា ពេលយកចំណីអាហារក្ដៅៗទើបចម្អិនរួចមកដាក់ក្នុងថង់ ចាន ឬប្រអប់ស្នោ ធាតុក្ដៅនឹងបញ្ចេញសារធាតុគីមី Biphenol A នេះជាច្រើន ហើយជាតិពុល នឹងសាយភាយចូលក្នុងម្ហូបអាហារនាំឱ្យប៉ះពាល់ដល់សុខភាពខ្លាំងណាស់។ ក្នុងនោះអាចឱ្យយើងប្រឈមនឹងជំងឺច្រើនដូចជា៖

– មហារីកបំពង់ក
– ជំងឺលើសឈាម
– ជំងឺមហារីក
– បេះដូង
– តម្រងនោម
– អត់មានកូន
– មហារីកសុដន់
– មហារីកក្រពេញប្រូស្តាត

Biphenol A គឺជាសារធាតុគីមីម្យ៉ាងប្រើជាល្បាយសម្រាប់ផលិតរបស់របរប្រើប្រាស់ ដូចជាប្រអប់ប្លាស្ទិកដាក់ម្ហូបអាហារ ដបទឹកជ័រ ប្រអប់អាហារកំប៉ុង ដបទឹកដោះគោទារកជាដើម។ វេជ្ជបណ្ឌិតរូបនោះបានបញ្ជាក់ថា នៅក្នុងដបទឹក និងប្រអប់សម្រាប់ដាក់ម្ហូបអាហារ ធ្វើពីជ័រប្លាស្ទិកបានបញ្ចេញ និងជ្រាបចូលទៅក្នុងអាហារ ឬភេសជ្ជៈ ហើយក៏ចូលទៅក្នុងរាងកាយមនុស្ស។ ដូច្នេះបើយើងចង់ប្រើប្រាស់សម្ភារធ្វើអំពីជ័រទាំងនោះ គួរពិនិត្យលើដប ឬកំប៉ុង ដែលមានដាក់អក្សរថា Free BPA នោះទើបមិនមានផលប៉ះពាល់៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com