ម្ចាស់ស្រីដ៏សែនកាច គ្មានបុគ្គលិកណាអាចធ្វើការជាមួយបាន ទាល់តែលេចវត្តមានតួប្រុសទើបគ្រប់យ៉ាងសន្តិភាព
កម្សាន្ត៖ “មន្តស្នេហ៍ក្រមុំឆ្នាស” គ្រាន់តែឮចំណងជើងក៏ដឹងហើយថាតួស្រីមានអត្តចរិតកាចឆ្នាសឆ្នើមដល់កម្រិតណា។ ឡាំផា មានន័យថា ទេពអប្សរ ជាឈ្មោះតួឯកស្រីក្នុងរឿង “មន្តស្នេហ៍ក្រមុំឆ្នាស” ដែលជាអ្នកស្នងតំណែងក្រុមហ៊ុនផលិតភាពយន្តពីឪពុកត្រូវបានបុគ្គលិកកោតខ្លាច និងស្អប់គ្រប់គ្នាដោយសារតែអត្តចរិតកាច និងមានសំណូមពរខ្ពស់ក្នុងការងារដែលជាធម្មតា រាល់ការងារទាំងអស់គឺត្រូវមានភាពល្អឥតខ្ចោះ។
យ៉ាងណាមិញ អ្នកស្នងតំណែងក្រុមហ៊ុនរូបនេះមិនងាយមានបុគ្គលិកណាមួយធ្វើការងារត្រូវចិត្តខ្លួនឡើយ រហូតដល់លេចមុខតួឯកប្រុស យុទ្ធិកាន មកទើបការងារទាំងអស់ប្រកបដោយរលូនគ្មានទាស់ចិត្តនាងបន្តិចឡើយ។
ចង់ដឹងថា យុទ្ធិកាន បានធ្វើអ្វីខ្លះ ទើបម្ចាស់ស្រីរូបនេះពេញចិត្តដល់កម្រិតនេះ កុំភ្លេចរង់ចាំតាមដានរឿង “មន្តស្នេហ៍ក្រមុំឆ្នាស” នៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ស្ថានីយទូរទស្សន៍ MyTV ទាំងអស់គ្នារៀងរាល់ថ្ងៃសៅរ៍ និង អាទិត្យ វេលាម៉ោង ១២ ថ្ងៃត្រង់ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នេះតទៅ។ តោះ! អ៊ីចឹងកុំឱ្យខាតពេលយូរ ទៅទស្សនាវីដេអូឈុតខ្លីទាំងអស់គ្នា៕
(ទស្សនាវីដេអូ)
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍