Connect with us

Juventus គ្រោងលក់ Douglas Costa ហើយនាំយក Raul Jimenez មកជំនួសវិញ

Serie A៖ មានការរាយការណ៍ថា ក្លិបសេះបង្កង់ Juventus កំពុងតែមានបំណងលក់ Douglas Costa ចេញនិងនាំយកខ្សែប្រយុទ្ធ Raul Jimenez របស់ Wolves មកជំនួស។

យោងតាមគេហទំព័រ Tuttosport បានឱ្យដឹងថា ក្លិប Juventus កំពុងជំរុញឱ្យមានការដេញថ្លៃរវាងក្រុម Manchester City និង Paris Saint-Germain ចំពោះខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Costa ។
ប្រសិនបើពួកលក់ កីឡាករវ័យ ២៩ឆ្នាំនេះចេញបាននោះពួកគេ គ្រោងនឹងប្រើប្រាស់ទឹកប្រាក់ដែលបានមកដើម្បីចុះហត្ថលេខាលើកីឡាករ Raul Jimenez ដែលលេងបានល្អយ៉ាងខ្លាំងនៅ Wolves នៅរដូវកាលនេះ។

ដំបូងឡើយ Costa បានចូលរួមជាមួយក្លិប Juventus ក្នុងលក្ខខណ្ឌខ្ចីពីក្លិប Bayern Munich ក្នុងឆ្នាំ២០១៧ ខណៈរដូវកាលនេះកីឡាករប្រេស៊ីលលេងបាន ២៧ ប្រកួតតែប៉ុណ្ណោះឱ្យក្រុមរបស់លោក Maurizio Sarri និងរកបាន ៣គ្រាប់។

រីឯ Jimenez VIj ត្រូវបានគេមើលឃើញថាលេងបានល្អខ្លាំងក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស ដោយកីឡាករម៉ិកស៊ិករូបនេះរកគ្រាប់បាល់បាន ១៧ គ្រាប់ក្នុងរដូវកាលនេះ។

ទោះបីជា Jimenez នៅសល់កិច្ចសន្យា ៣ ឆ្នាំទៀតជាមួយ wolves យ៉ាងណាក្ដី ក៏រូបគេអាចនឹងពិចារណាលើអនាគតគេនាពេលខាងមុខនេះផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម