Connect with us

អ្នកគាំទ្រ អាចនឹងចូលមើលការប្រកួតនៅ Premier League នាកីឡដ្ឋានវិញនាខែតុលាខាងមុខ

Premier League៖ នាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស លោក Boris Johnson បានធ្វើការប្រកាសថា អ្នកគាំទ្រទាំងអស់ អាចនឹងចូលរួមដោយផ្ទាល់ក្នុងទីលានប្រកួតកីឡាទាំងអស់រួមមានការប្រកួតបាល់ទាត់ក្របខណ្ឌ Premier League ដែរ ចាប់ពីខែតុលា ឆ្នាំ២០២០ខាងមុខ។

សូមរំឭកថា សកម្មភាពប្រមូលផ្តុំជួបជុំគ្នាទស្សនាការប្រកួតកីឡានានា ត្រូវបានហាមប្រាម តាំងពីខែមីនាមក ដោយសារតែវិធានាការរក្សាគម្លាត ដើម្បីការពារការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។
ទោះបីប្រកាសឱ្យមានអ្នកគាំទ្រក្នុងទីលានវិញក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រី Boris Johnson សង្កត់ធ្ងន់ថា គ្រប់ទីលានកីឡាទាំងអស់ នឹងត្រូវកំណត់អ្នកគាំទ្រដែលចូលរួម និងអនុវត្ត វិធានទប់ស្កាត់ជំងឺកូវីដ១៩ ដែលរដ្ឋាភិបាលដាក់ឱ្យ ក្នុងពេលវិលមកប្រក្រតីវិញនេះ។

សូមបញ្ជាក់ថា ការប្រកួតកីឡាមួយចំនួននៅអង់គ្លេស ដូចជាបាល់ទាត់ និង Cricket បានត្រឡប់មកប្រកួតមុនគេ ចាប់តាំងពីខែមិថុនា កន្លងមក ប៉ុន្តែជាការប្រកួតបិទទ្វារមិនឱ្យមានអ្នកគាំទ្រទេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម