Connect with us

Jude Bellingham ក្លាយជាកីឡាករវ័យក្មេង ថ្លៃជាងគេបំផុត បន្ទាប់ពីបានចុះកិច្ចសន្យាជាមួយ Dortmund

Bundesliga៖ ខ្សែប្រយុទ្ធ Jude Bellingham បានចុះកុងត្រាជាមួយ Borussia Dortmund ពីទីក្រុង Birmingham ក្នុងតម្លៃលើសពី ២៦ លានផោន ហើយការចុះកិច្ចសន្យានេះ បានធ្វើឱ្យរូបគេបានក្លាយជាកីឡាករវ័យក្មេងបំផុតដែលមានតម្លៃថ្លៃដាច់គេលើលោក។

ខ្សែបម្រើសញ្ជាតិអង់គ្លេសអាយុ ១៧ ឆ្នាំបានបញ្ចប់ការធ្វើតេស្ដសុខភាពរួចរាល់ នៅក្នុងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បន្ទាប់ពីកិ្លប Dortmund បានប្រជែងឈ្នះក្លិប Manchester United ក្នុងការនាំយករូបគេទៅចូលរួម។

ការដែរ Bellingham ផ្លាស់ទៅកាន់ Borussia Dortmund ពោលគឺរូបគេដើរតាមគន្លងរបស់ ខ្សែបម្រើ អង់គ្លេស Jadon Sancho ដែលបានផ្លាស់ទៅលេងនៅ Dortmund ក្នុងឆ្នាំ ២០១៧ ហើយចាប់តាំងពីពេលនោះមក គាត់បានក្លាយជាជាកិឡាករឆ្នើមមួយរូបនៃក្របខណ្ឌ Bundesliga និងជាកីឡាករអន្តរជាតិអង់គ្លេសម្នាក់ដ៏ឆ្នើមផងដែរ។

សូមបញ្ចាក់ផងដែរថា Jude Bellingham ជាយុវជនថ្នាលរបស់ក្លិប Birmingham City ក្នុងឆ្នាំ ២០១៩ ហើយមិនយូរប៉ុន្មានរូបគេត្រូវបានក្លិបកោះហៅមកកាន់ឈុតធំលេងបាន ៤០ប្រកួត ស៊ុតបាន ៤គ្រាប់ មុនផ្លាស់ទៅកាន់ Borussia Dortmund៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម