Connect with us

លោក Mauricio Pochettino បានបដិសេធក្នុងការដឹកនាំក្លិប AS Monaco

Ligue 1៖ អតីតគ្រូបង្វឹក Tottenham Hotspur លោក Mauricio Pochettino ត្រូវបានគេរាយការណ៍ថា បានច្រានចោលសំណើរបស់ Monaco ក្នុងការទទួលបន្ទុកដឹកនាំក្លិប បន្ទាប់ពីលោក Robert Moreno ត្រូវបានបណ្តេញចេញពីតំណែង។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បានបាត់បង់ការងារតាំងពីត្រូវបាន Spurs បណ្តេញចេញកាលពីខែវិច្ឆិកាឆ្នាំមុន និងជំនួសដោយលោក Jose Mourinho ។

យ៉ាងណាមិញ យោងតាមកាសែត The Athletic បានឱ្យដឹងថា លោក Pochettino ត្រូវបានគេផ្តល់ឱ្យនូវចូលដឹកនាំ និងជាអ្នកចាត់ការទូទៅរបស់ Monaco ប៉ុន្តែលោកបានបដិសេធ ស្របពេលដែលបច្ចុប្បន្ននេះលោក ត្រូវបានគេភ្ជាប់ទៅនឹងការដឹកនាំ Inter Milan និង Juventus កាលពីពេលថ្មីៗនេះ។ ហើយក្នុងនោះដែរ លោក Paul Mitchell នាយកផ្នែកកីឡារបស់ក្លិប Ligue 1 ត្រូវបានគេរាយការណ៍ថា សង្ឃឹមថានឹងទទួលបាន Pochettino ដែលជាគ្រូបង្វឹកឆ្នើមមួយរូបមកកាន់ប្រទេសបារាំង។

សូមបញ្ចាក់ផងដែរថា លោក Moreno ត្រូវបានបណ្ដេញចេញពីតំណែង បន្ទាប់ពីដឹកនាំតែបាន ៧ ខែប៉ុណ្ណោះ ហើយអតីតគ្រូ Bayern Munich លោក Niko Kovac ត្រូវបានគេតម្រង់មុខតំណែងជាគ្រូថ្មី ប្រសិនបើមិនបាន លោក Pochettino ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម