ដើមឆ្នាំ២០១៩ នឹងលែងឃើញមានលំនៅដ្ឋានបណ្តែតទឹក លើទន្លេសាប របស់ជនជាតិវៀតណាម ក្នុងខេត្តកំពង់ឆ្នាំងទៀតហើយ ជាពិសេស នៅផ្សារក្រោម
កំពង់ឆ្នាំង ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង នឹងប្រើប្រាស់ពេលប្រមាណ ៣ខែ ក្នុងការបំលាស់ទីលំនៅជនជាតិវៀតណាម ចំនួន ២៣៩៧គ្រួសារ ដែលរស់នៅលើផ្ទះបណ្ដែតទឹក តាមដងទន្លេសាបនៅទូទាំងខេត្តកំពង់ឆ្នាំង ឲ្យមកនៅលើគោកវិញ ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់សារព័ត៍មានក្នុងស្រុកថា យុទ្ធនាការនេះ បានជូនដំណឹងតាំងពីឆ្នាំ២០១៥មកម្ល៉េះ ដោយមានកិច្ចសហការជាមួយសមាគមវៀតណាមនៅកម្ពុជា ព្រោះសមាគមវៀតណាម បានសហការជាមួយដៃគូរឯកជន ដើម្បីផ្ដល់ទីតាំងសម្រាប់តាំងលំនៅរបស់ជនជាតិវៀតណាម ទាំងអស់នោះ។
ឯកឧត្តមអភិបាលខេត្ត ឲ្យដឹងថា មូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជា ធ្វើកិច្ចការនេះ គឺដើម្បីលើកកម្ពស់សោភ័ណ្ឌភាពបរិស្ថាន និង បញ្ហាសុខភាពអនាម័យ ព្រោះការរស់នៅលើទឹកនេះ ធ្វើឲ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង ពិសេស ការប្រកបអាជីវកម្មផ្សេងៗធ្វើឲ្យប៉ះពាល់ដល់ទឹក ហើយយកទឹកនោះមកប្រើវិញ គឺ អាចប្រឈមជាមួយបញ្ហាសុខភាព។
បើតាមឯកឧត្តម អភិបាលខេត្ត ជនជាតិវៀតណាមទាំងអស់នោះ ត្រូវទៅរស់នៅឆ្ងាយពីកន្លែងចាស់ប្រមាន១គីឡូម៉ែត្រ ហើយខ្លះទៀត ត្រូវកំណត់ឲ្យទៅរស់នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀ ដោយមានទំហំដីរហូតដល់៤០ហិចតា ដែលផ្ដល់ដោយសមាគមវៀតណាម សហការពីដៃគូរឯកជន ដោយជួលឲ្យគាត់គេរស់នៅ។
គិតត្រឹមរសៀលម្សិលមិញនេះ មានអ្នកស្ម័គ្រចិត្តធ្វើបំលាស់ទីទៅរស់កន្លែងថ្មី (លើគោក) បានចំនួន៦៧គ្រួសារ ក្នុងនោះ នៅស្រុកបរិបូរណ៍ចំនួន៦០គ្រួសារ និងនៅក្រុងកំពង់ឆ្នាំង៧គ្រួសារ។ សូមបញ្ជាក់ថា កន្លែងដែលជនជាតិវៀតណាមរស់នៅច្រើនជាងគេ គឺនៅផ្សារក្រោម សង្កាត់កំពង់ឆ្នាំង និងនៅតំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ហើយក្រៅពីនោះនៅស្រុកកំពង់ត្រឡាច និងតំបន់ផ្សេងៗទៀត៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍