Connect with us

ក្រសួងព្យាករថា កម្ពុជានឹងអាចមានភ្លៀងកម្រិតច្រើន នៅផ្នែកខ្លះ ក្នុងពេល១សប្ដាហ៍ខាងមុខ

កម្ពុជា៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់ច្រើនជាងតំបន់នានា ចាប់ពីថ្ងៃទី២២ ដល់ ២៩ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅច្រើន ជាមួយគ្នានេះ ក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង។ ចំណែក បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ។ រីឯបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅមធ្យម។

ក្រសួងបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com