Connect with us

មិនធ្លាប់ដឹងសោះថា លើភ្នំ “បាភ្នំ” មានរូបសំណាកនេនទុំដឹកចានឆ្នាំងទៅលក់ឱ្យនាងទាវ

ព្រៃវែង៖ ស្ថិតនៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បាភ្នំគឺភ្នំដ៏ធំមួយដែលមានកូនភ្នំចំនួន ៥ គឺសំពៅ ចេតិយ បញ្ចា អ្នកតាទូលក្នៀស និងល្អាង តជាប់គ្នាជាជួរ។ នៅលើបាភ្នំមានលោកយាយពណ៌សាឡី ប្រាសាទដំរីក្បាលបី ប្រាសាទព្រះពលា ប្រាសាទសាលាបុណ្យ ប្រាសាទជណ្ដើរបែកជាបី ប្រាសាទបានជ័យ ប្រាសាទពពាលខែ ប្រាសាទព្រះសេអាមេត្រី ប្រាសាទព្រះពិស្ណុការ ប្រាសាទស្គរជ័យ ប្រាសាទបិតាព្រះធម៌ ប្រាសាទភ្នំខ្សាច់ ជណ្ដើរពេន លោកតាបង្បត់ អ្នកសច្ចំខន្តី លោកយាយទេព ជាដើម មានជណ្តើរមាស ជណ្ដើរប្រាក់ និងជណ្ដើរពេជ្រសម្រាប់នាំយើងឡើងទៅដល់លើបាភ្នំ។

រិតតែអស្ចារ្យទៀតគឺ នៅក្បែរបាភ្នំមាន៖
១) ទួលនេនទុំលាចាកសិក្ខាបទ ដែលទួលនេះស្ថិតនៅក្នុងបរិវេណវត្តវិហារធំ ខាងកើតព្រះវិហារ
២) ប្រាសាទព្រះវិហារច័ន្ទ នៅជើងភ្នំ
៣) ទួលអ្នកតាមេ.សរ ដែលមានបារមីស័ក្តសិទ្ធិនៅខាងកើតបាភ្នំប្រហែល១.៥គីឡូម៉ែត
៤) ស្រះស្រម នៅខាងកើតបាភ្នំប្រហែល ៧០០ ម៉ែត
៥) ស្រះបិទបាយ (ខាងជើងបាភ្នំប្រហែល១.៥គីឡូម៉ែត)
៦) រូបសំណាកនេនទុំ (ដឹកចានឆ្នាំងតាមរទេះគោ យកទៅលក់ឲ្យនាងទាវ)

សូមជម្រាបដែរថា បាភ្នំ ព្រះវិហារធំ ព្រះវិហារគុក និងព្រះវិហារច័ន្ទ បានចុះក្នុងបញ្ជីសារពើភណ្ឌជាសម្បត្តិបេតិកភណ្ឌជាតិ រួចហើយ។ រដ្ឋាភិបាលចេញលិខិតលេខ ១៣៤៥ សជណ.កស ចុះថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឱ្យក្រសួងបរិស្ថានសហការជាមួយស្ថាប័នពាក់ព័ន្ធរៀបចំអភិរក្សបាភ្នំ និងព្រះវិហារទាំងបីខាងលើជាតំបន់បេតិកភណ្ឌ សម្រាប់ជាមរតកមនុស្សគ្រប់ជំនាន់៕

ប្រភព៖ Heritages Daily-បេតិកភណ្ឌប្រចាំថ្ងៃ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com