ថៃ នឹងអនុញ្ញាតឱ្យពលករក្នុងវិស័យ២ វិលត្រឡប់ទៅធ្វើការវិញ តែដាក់ដោយឡែក១៤ថ្ងៃ
ថៃ៖ គណៈកម្មការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ប្រទេសថៃ បានប្រកាសឱ្យដឹងកាលពីចុងសប្ដាហ៍មុនថា វិធានការថ្មីសម្រាប់ពលករ គឺអនុញ្ញាតឱ្យពលករក្នុងវិស័យសំណង់ និងឧស្សាហកម្មចំណីអាហារ ត្រឡប់ចូលទៅបម្រើការងារវិញ ប៉ុន្តែពួកគេ តម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃសិន។
លោក Taweesilp Visanuyothin អ្នកនាំពាក្យ គណៈកម្មការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បានបញ្ជាក់ថ្មីៗនេះថា ពលករដែលនឹងត្រូវអនុញ្ញាតឱ្យវិលត្រឡប់ទៅធ្វើការនៅក្នុងប្រទេសថៃ ត្រូវមានលិខិតស្របច្បាប់បញ្ជាក់ពីការធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយនិយោជក ដែលនាំពលករវិលចូលប្រទេសថៃ ដើម្បីបម្រើការងារឱ្យសហគ្រាសរបស់ខ្លួនវិញ ត្រូវចេញមុខធានាលើពលករទាំងនោះ។
អ្នកនាំពាក្យ គណៈកម្មការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បានបន្តថា ពលករដែលវិលត្រឡប់ទៅបម្រើការនៅក្នុងប្រទេសថៃ តម្រូវឱ្យទាញយកដំឡើងកម្មវិធី Tracking Appដើម្បីតាមដានការធ្វើបម្លាស់ទីរបស់ពួកគេ។ បន្ទាប់ពីធ្វើដាក់ដោយឡែក ១៤ថ្ងៃ និយោជក ត្រូវមានមធ្យោបាយដឹកពលករពីមណ្ឌលចត្តាឡីស័កទៅកាន់ទីកន្លែងធ្វើការដោយខ្លួនឯង។
ក្រសួងការងារថៃ បានព្រមាននិយោជក មិនត្រូវប្រើប្រាស់មេខ្យល់ ដើម្បីឱ្យនាំពលករចូលប្រទេសដោយខុសច្បាប់ឡើយ ដោយបារម្ភពីការដែលអាចចម្លងជំងឺកូវីដ១៩បន្ថែមទៀត៕
ប្រភព៖ Bangkok Post
ប្រែសម្រួល៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍