Connect with us

Watford បណ្តេញអ្នកចាត់ការ Nigel Pearson ចេញពីតំណែង

Premier League៖ ក្លិប Watford បានសម្រេចបណ្តេញអ្នកចាត់ការ លោក Nigel Pearson ចេញពីតំណែង ខណៈពួកគេនៅសល់២ប្រកួតទៀតនាក្របខណ្ឌ Premier League 2019-20។

លោក Pearson បានមកដឹកនាំ Watford កាលពីខែធ្នូឆ្នាំមុន ដោយមានកុងត្រារហូតដល់ដំណាច់រដូវកាល។ បុរសវ័យ៥៦ឆ្នាំ បាននាំក្លិបឈ្នះតែ៧ដង ប៉ុណ្ណោះ នៅ Premier League ហើយបច្ចុប្បន្នពួកគេកំពុងឈរលេខ១៧ មាន៣៤ពិន្ទុ ពីលើតំបន់កាត់ចោល៣ពិន្ទុ។

ក្រោយចាញ់ West Ham ៣-១ កាលពីចុងសប្តាហ៍កន្លងទៅ Watford កាន់តែបារម្ភ ព្រោះ២ប្រកួតដែលនៅសល់ត្រូវប៉ះក្លិបខ្លាំង Man City និង Arsenal ដែលធ្វើឱ្យពួកគេមានឱកាសច្រើនក្នុងការធ្លាក់ទៅលីគក្រោម ទើបបណ្តេញអ្នកចាត់ការបច្ចុប្បន្ន និង ស្វែងរកអ្នកចាត់ការមានសមត្ថភាពថ្មីបន្ត។

សូមបញ្ជាក់ថា លោក Nigel Pearson គឺជាអ្នកចាត់ការទី៣ហើយ ដែលត្រូវ Watford បណ្តេញចេញពីតំណែងនៅរដូវកាលនេះ បន្ទាប់ពីលោក Javi Gracia និង Quique Sanchez Flores។

គ្រូយុវជន U23 របស់ក្លិប នឹងដឹកនាំក្រុមធំបណ្តោះអាសន្ននា២ប្រកួតចុងក្រោយ ដើម្បីព្យាយាមរក្សាខ្លួននៅលីគកំពូលរដូវកាលក្រោយបន្តទៀត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម