Connect with us

ខ្សែបម្រើ Santi Cazorla នឹងទៅចូលរួមក្លិបលីគកំពូលកាតា Al Sadd

La Liga៖ ខ្សែបម្រើ Santi Cazorla នឹងធ្វើដំណើរទៅចូលរួមក្លិបលីគកំពូលកាតា Al Sadd ក្រោយរូបគេប្រកាសចាកចេញពីក្លិប Villarreal។

ការចាកចេញរបស់កីឡាករវ័យ៣៥ឆ្នាំពីក្លិបខាងលើ គឺបន្ទាប់ពីកុងត្រារបស់គេបានបញ្ចប់នៅដំណាច់រដូវកាល ២០១៩-២០ នេះដែរ។

Santi Cazorla បានបង្ហាញខ្លួនជាលើកចុងក្រោយ នាក្របខណ្ឌ La Liga កាលពីប៉ះជាមួយ Eibar បន្ទាប់ពីចាកចេញពី Arsenal មកចូលរួមជាមួយ Villarreal រយៈពេល២រដូវកាល។ គេនឹងទៅចូលរួមក្លិប Al Sadd ក្រោមការដឹកនាំរបស់អតីតមិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញ និង វិរបុរស Barcelona គឺលោក Xavi ខណៈរយៈពេលនៃកិច្ចសន្យារបស់គេជាមួយក្លិបមិនទាន់ត្រូវប្រកាសទេ។

Santi Cazorla បានសាងកេរ្តិ៍ឈ្មោះពេលលេងជាមួយ Arsenal តាំងពីឆ្នាំ២០១២ ដោយបានបង្ហាញខ្លួន ១៨០ប្រកួត ក្នុង៦រដូវកាល។ គេបានត្រឡប់មកក្លិបដែលគេលេងជាមួយកាលពីកុមារភាព គឺក្លិប Villarreal នេះ កាលពីឆ្នាំ ២០១៨៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម