Connect with us

ជួយគាំទ្របន្លែធម្មជាតិ គ្មានគីមី ដែលដាក់លក់នៅសួនច្បារក្រុងសៀមរាប

សៀមរាប៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់បានបន្លែធម្មជាតិ មានសុវត្ថិភាព និងប្រភពច្បាស់លាស់ គួរទៅទិញនៅទីលានហាត់ប្រាណក្នុងសួនច្បារនៃមហាសណ្ឋាគារ ក្នុងក្រុងសៀមរាប។

បន្លែគ្មានគីមី ត្រូវបានដាំដុះដោយបងប្អូនប្រជាសហគមន៍ ក្នុងក្រុងសៀមរាប ស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង និងស្រុកពួក។ ការលក់បន្លែសុវត្ថិភាពរបស់សហគមន៍ទាំងនេះ គឺបើកលក់២ថ្ងៃក្នុងមួយសប្តាហ៍ គឺនៅថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ដោយលក់ចាប់ពីម៉ោង៧:០០នាទី រហូតដល់ម៉ោង ១១:០០នាទីព្រឹក។ ក្រៅពីនោះ ពួកគាត់លក់នៅតាមផ្សារនានាផងដែរ។

បន្លែធម្មជាតិនេះ ដាំដុះដោយប្រើ ជីកំប៉ុស្តិ៍ធ្វើពីរុក្ខជាតិតូចៗ និងអាចម៍គោ អាចម៍មាន់ ដោយមិនមានប្រើប្រាស់ ជីសារធាតុគីមីឡើយ។

ស្តង់សម្រាប់ដាក់លក់បន្លែធម្មជាតិ កំពុងរង់ចាំប្រជាពលរដ្ឋ នៅទីលានហាត់ប្រាណក្នុងសួនច្បារនៃមហាសណ្ឋាគារ ដោយមានចំនួនស្តង់ ១១ស្តង់។ ខែក្រោយៗ អាជ្ញាធរអាចរៀបចំបន្ថែមចំនួន ៥ ស្តង់ទៀត សម្រាប់ការដាក់លក់បន្លែទាំងនោះ។ រហូតដល់ឆ្នាំក្រោយ អាជ្ញាធរពាក់ព័ន្ធគ្រោងនឹងបង្កើតស្តង់សម្រាប់បងប្អូនសហគមន៏លក់នៅពេលល្ងាចៗថែមទៀត ដូចជាលក់ផ្លែឈើគ្រប់ប្រភេទជាដើម បន្ទាប់ពីជំងឺកូវីដ១៩ បានស្ងប់ស្ងាត់៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម