Greentea និង Macha ទទួលបានការគាំទ្រខ្ពស់ពីសំណាក់យុវវ័យដោយសារតែឱជារសឈ្ងុយឆ្ងាញ់ និងអាចច្នៃធ្វើជារបស់ញ៉ាំបានច្រើនបែប
ភ្នំពេញ៖ តែបៃតង គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតប្រចាំប្រទេសចិន និងជប៉ុន ដែលភាគច្រើនពួកគេនិយមទទួលទានតែក្តៅដោយសារអាកាសធាតុទីនោះត្រជាក់។ យ៉ាងណាមិញ មានមនុស្សមួយចំនួននៅមិនទាន់អាចបែងចែកច្បាស់នៅឡើយរវាង Greentea និង Macha ដែលជាក់ស្តែងគឺវាមានភាពខុសគ្នាតែបន្តិចប៉ុណ្ណោះត្រង់ Greentea ជាប្រភេទស្លឹកតែយកមកឆុង រីឯ Macha ជាប្រភេទម្សៅដែលបានចម្រាញ់ចេញពីស្លឹកតែបៃតង និងមានរសជាតិឈ្ងុយយឆ្ងាញ់ស្រដៀងគ្នា។
សម្រាប់តែបៃតងនេះដែរ ក៏មានភាពពេញនិយមមិនធម្មតាដែរក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចរកបាននៅតាមហាងកាហ្វេ ឬ តាមតូបតូចៗមានស្ទើរគ្រប់កន្លែង ហើយភេសជ្ជៈតែបៃតងនេះដែរ ភាគច្រើនមានការគាំទ្រខ្លាំងពីសំណាក់យុវតី។ មិនត្រឹមតែអាចយកមកធ្វើជាភេសជ្ជៈប៉ុណ្ណោះទេ ប៉ុន្តែតែបៃតងនេះថែមទាំងអាចយកមកច្នៃធ្វើជាបង្អែម ការ៉េម នំ និងរបស់ញ៉ាំជាច្រើនទៀត។
ដោយសារតែឱជារសឈ្ងុយឆ្ងាញ់ ថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពទៀតនោះ តែបៃតងបានល្បីសុះសាយទូទាំងពិភពលោកដែលអាចឆុងលាយជាមួយទឹកដោះគោខាប់ ដែលភាសាទូទៅគេតែងហៅតែបៃតងទឹកដោះគោ និងមួយបែបទៀតគឺតែបៃតងឆុងធម្មតា សក្តិសមបំផុតសម្រាប់ទទួលទានជាមួយនំ cookies សណ្តែកដី ឬ អាហារសម្រន់ផ្សេងទៀតទៅតាមចំណូលចិត្តរៀងខ្លួន៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍