Connect with us

តើម្ចាស់បទចម្រៀង “លាទាំងញញឹម” ជាអ្នកណា?

បទចម្រៀងប្រុសក្នុងសាច់រឿងភាគបុរាណខ្មែរ “ទេពធីតាព្កុលមាស” ដែលទើបចេញក្នុងពេលថ្មីៗនេះ កំពុងទទួលបានការគាំទ្រជាច្រើន ដោយសារតែសាច់ភ្លេង ទំនុកច្រៀង សម្លេងដ៏ក្រអួនក្រអៅ និងពោរពេញទៅដោយមនោសញ្ចេតនាកម្សត់ខ្លាំង។ ទស្សនិកជនមិនតិចនោះទេបាន comment សរសើរ និងចោតជាសំណួរ ថាតើម្ចាស់បទចម្រៀងមួយនេះជាអ្នកណា?

ថ្ងៃនេះ MyTV Plus សូមបកស្រាយជូនទស្សនិកជនឱ្យអស់ងឿងឆ្ងល់តែម្តង គឺថាគាត់មានឈ្មោះ ខាន ខាវ មានស្រុកកំណើតនៅខេត្តបាត់ដំបង។ ក្រៅពីមានជំនាញជាអ្នកចម្រៀង លោកក៏អាចនិពន្ធទំនុកភ្លេងផងដែរ។ ក្រៅពីនេះលោកក៏បានចូលប្រឡូកក្នុងវិស័យភាពយន្តជាច្រើនឆ្នាំមកហើយ ជាក់ស្តែងនៅក្នុងរឿងភាគបុរាណខ្មែរមួយនេះ លោកក៏បានដើរតួជានាយ ភឿក ដែលស្ថិតនៅក្នុងក្រុមជនខិលខូចប្រចាំភូមិ។

ក្រៅពីការសម្តែង និងជាអ្នកចម្រៀង លោកក៏ជាអតីតប្រតិបត្តិករកាមេរ៉ាយ៉ាងស្ទាត់ជំនាញ ក្នុងរឿងភាគដ៏ល្បីរបស់ MyTV ដែលមានចំណងជើងថា “បេសកកម្មមួយ” និងរឿងជាច្រើនទៀត។ ការកាត់តវីដេអូ ក៏ជាជំនាញរបស់លោកផងដែរ ដោយកាលពីលោកចូលប្រឡូកក្នុងវិស័យភាពយន្តដំបូង លោកក៏ធ្លាប់បានឈ្នះក្នុងការប្រកួតផលិតភាពយន្តខ្នាតខ្លី ក្នុងយុទ្ធនាការ “ហេតុអ្វីត្រូវបញ្ឍប់” ដែលរឿងរបស់លោកមានចំណងជើងថា “លីអូ ៧ពណ៌”។

ដោយសារតែក្តីស្រលាញ់ និងការខិតខំប្រឹងប្រែង លោកក៏បានអភិវឌ្ឍខ្លួនបានយ៉ាងល្អក្នុងរយៈពេលដ៏ខ្លី ដែលបុរសម្នាក់នេះហើយជាអ្នកសរសេរសាច់រឿង និងជាអ្នកដឹកនាំរឿងម្នាក់នៃខ្សែភាពយន្តភាគបុរាណខ្មែរ “ទេពធីតាព្កុលមាស” នេះ។

តោះ ទៅស្តាប់បទចម្រៀង “លាទាំងញញឹម” ម្តងទៀតជាមួយ ប៉ុន្តែកុំភ្លេចត្រៀមកន្សែងជូតទឹកភ្នែកផងណា៖

អត្ថបទ៖ លីន រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម