បុរសម្នាក់គេចវេះពីទន្តពេទ្យរយៈពេល ២៧ឆ្នាំ ទីបំផុតត្រូវកាត់ឆ្អឹងថ្គាមចេញ ៩០% ក្រោយឆ្លុះកាំរស្មី X
អង់គ្លេស៖ ១ ក្នុងចំណោម មនុស្ស ៥លាននាក់ Darren Wilkinson វ័យ ៥១ឆ្នាំ ត្រូវបានទន្តបណ្ឌិតពិនិត្យឃើញមានបញ្ហាថ្គាមធ្ងន់ធ្ងររហូតត្រូវកាត់ចេញ។ Darren គឺជាមនុស្សដែលខ្លាចពេទ្យធ្មេញបំផុត រហូតធ្វើឱ្យលោកមិនដែលទៅជួបទន្តពេទ្យទាល់តែសោះអស់រយៈពេល ២៧ឆ្នាំ។
តាមសម្តីរបស់ភរិយាលោកបានបញ្ជាក់ថា Darren តែងហូរឈាមពេញខ្នើយរៀងរាល់ព្រឹក និងពិបាកដកដង្ហើម។ ដំបូងឡើយលោកស្រីគិតថា នេះប្រហែលជាដោយសារស្វាមីខ្លួនមិនបានដុះសម្អាតធ្មេញឱ្យបានស្អាតល្អតែប៉ុណ្ណោះ។ លោកស្រីបានព្យាយាមបញ្ចុះបញ្ចូលលោកឱ្យធ្វើការពិនិត្យសុខភាពមាត់ធ្មេញអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទម្រាំងតែលោកយល់ព្រមធ្វើការណាត់ជួបជាមួយទន្តពេទ្យ។
បន្ទាប់ពីធ្វើការពិនិត្យ និងឆ្លុះកាំរស្មីរួច ក៏ប្រទះឃើញមានប្រហោងដ៏ធំនៅឆ្អឹងថ្គាមក្រោម ព្រមជាមួយនឹងដុំសាច់ ameloblastoma ដែលទន្តពេទ្យបានបញ្ជាក់ថាមិនដែលជួបអាការៈបែបនេះទាល់តែសោះ។ ទោះជាយ៉ាងណា សភាពដ៏ធ្ងន់ធ្ងរនេះ តម្រូវឱ្យលោកធ្វើការវះកាត់ជាបន្ទាន់។ មកទល់ពេលនេះ Darren មិនអាចញ៉ាំអ្វីបានទាំងអស់ ហើយក៏មិនអាចផឹកទឹក មិនអាចនិយាយ ថែមទាំងហើមអណ្តាត និងមុខជាខ្លាំង។
សម្រាប់ឆ្អឹងថ្គាមដែលបានកាត់ចេញរហូតដល់ ៩០% នេះនឹងត្រូវយកឆ្អឹងស្មងជើងមកបំពេញឆ្អឹងថ្គាមឡើងវិញ ក្រោយលោកជាសះស្បើយ។ គួរបញ្ជាក់ដែរថា ដោយសារតែអាការៈមានភាពស្មុគស្មាញពេក ទើបការវះកាត់ត្រូវធ្វើរហូតដល់ ៦ដងឯណោះ៕
ប្រភព៖ Mirror
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍