Connect with us

ចិន បើករោងកុនឡើងវិញជាបណ្ដើរៗ បន្ទាប់ពីខាតបង់ជាង៤ពាន់លានដុល្លារអំឡុងវិបត្តិកូវីដ១៩

ចិនដីគោក៖ រោងភាពយន្ត ប្រមាណ ៨% នៅចិនដីគោក បានចាប់ផ្ដើមបើកដំណើរការឡើងវិញ កាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ ជាមួយនឹងការលក់សំបុត្របានជាង ៥០ម៉ឺនដុល្លារអាមេរិក នៅទូទាំងប្រទេស។

ការផ្អាកដំណើរការរោងភាពយន្តនៅចិនដីគោក បានធ្វើឱ្យខាតបង់ប្រាក់ប្រមាណ ៤,៣ពាន់លានដុល្លារអាមេរិក ជាមួយនឹងរោងភាពយន្តជាង ២២០០ ត្រូវបានបិទទ្វារ អំឡុងពេលវិបត្តិកូវីដ១៩ អស់រយៈពេល ៦ខែកន្លងទៅ។

រោងភាពយន្តប្រហែល ៨៣៥ បានបើកដំណើរការឡើងវិញ កាលពីថ្ងៃចន្ទ នៅចិនដីគោក ជាមួយនឹងសាលចំនួនជាង ១០០០០ ។ ក្នុងនោះ ភាពយន្តរឿង “A First Farewell” ដែលជាភាពយន្តថ្មីរបស់ចិន ត្រូវបានចាក់បញ្ចាំងកាលពីថ្ងៃចន្ទ ដោយទទួលបានការលក់សំបុត្រច្រើនបំផុត ប្រមាណជាង ២២ម៉ឺនដុល្លារអាមេរិក៕

ប្រភព៖ SCMP

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម