Connect with us

ហេតុផល ៣យ៉ាង ដែលអ្នកមិនចាំបាច់ចូលសាលាបណ្ដុះបណ្ដាលផ្នែកបម្រើការលើយន្តហោះ

ភ្នំពេញ៖ ចង់បានការងារជាអ្នកបម្រើការលើយន្តហោះ ទាល់តែចូលរៀនផ្នែកបម្រើការនៅលើយន្តហោះមែនទេ? វាមិនពិតនោះទេ។ យោងតាមប្រភព Aviation In Asia បានឱ្យដឹងថា សព្វថ្ងៃ បុគ្គលិកបម្រើការលើយន្តហោះភាគច្រើន មិនដែលបានចូលរៀនផ្នែកបម្រើការលើយន្តហោះឡើយ។ ពុំដែលមានអ្នកសម្ភាសបុគ្គលិកណាមួយ សួររកវិញ្ញាបនបត្រទទួលការបណ្ដុះបណ្ដាលបម្រើការលើយន្តហោះឡើយ។ ឧបសគ្គដ៏ធំបំផុតដើម្បីទទួលបានការងារ គឺការសម្ភាស។

ប្រភពដដែលបន្តថា ការចូលរៀនផ្នែកបណ្តុះបណ្តាលបម្រើការលើយន្តហោះ ផ្ដល់ផលអវិជ្ជមាន ច្រើនជាងផលវិជ្ជមាន ដោយហេតុផលចំនួន៣ដូចខាងក្រោម៖

១- សាលារៀនផ្នែកបម្រើការលើយន្តហោះ នឹងមិនផ្តល់ប្រយោជន៍ពិសេសដល់អ្នកទេ។ អ្នកអាចនឹងទទួលបានវិញ្ញាបនបត្រ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ប៉ុន្តែវិញ្ញាបនបត្រនោះ នឹងមិនអាចជួយអ្នកអោយទទួលបានការងារនៅពេលធ្វើបទសម្ភាសនោះឡើយ។
អ្នករើសបុគ្គលិក នឹងមិនគិតថាវិញ្ញាបនបត្រអ្នកធ្វើឱ្យអ្នកក្លាយជាបេក្ខជនដែលសមនឹងការងារនោះឡើយ។ អ្វីដែលសំខាន់គឺបុគ្គលិកលក្ខណៈរបស់អ្នក សមត្ថភាពទំនាក់ទំនងជាមួយបេក្ខជនដទៃរបស់អ្នក និងជាពិសេសគឺ ជាមួយអ្នកសម្ភាសផ្ទាល់។

៣- ក្រុមហ៊ុនអាកាសចរណ៍ នឹងបណ្ដុះបណ្ដាលអ្នក នៅពេលដែលអ្នកត្រូវបានជ្រើសរើស ក្រុមហ៊ុនអាកាសចរណ៍ នឹងផ្ដល់នូវវគ្គបណ្ដុះបណ្ដាលពេញលេញមួយដល់អ្នក ដែលអាចមានរយៈពេលពី ៧សប្ដាហ៍ ទៅ៣ខែ អាស្រ័យលើក្រុមហ៊ុនអាកាសចរណ៍នោះ។ ក្រុមហ៊ុនអាកាសចរណ៍ នឹងបណ្ដុះបណ្ដាលអ្នកអំពីតួនាទី និងទំនួលខុសត្រូវដោយផ្អែកលើអ្វីដែលក្រុមហ៊ុននោះចង់បានពីអ្នកបម្រើការលើយន្តហោះរបស់ខ្លួន។ ពួកគេនឹងបង្រៀនអ្នកពីស្ដង់ដារនៃនីតិវិធីនិងវប្បធម៌ ប្រតិបត្តិការការងាររបស់ពួកគេ។
ដូច្នេះ ការបណ្ដុះបណ្ដាលដែលអ្នកបានទទួលពីសាលាបង្រៀនខាងក្រៅ គ្រាន់តែជាការខ្ជះខ្ជាយប្រាក់ និងពេលវេលាតែប៉ុណ្ណោះ។

៣- មានតម្លៃថ្លៃ ហើយត្រូវចំណាយពេលយូរ តើហេតុអ្វីបានជាសាលាបណ្តុះបណ្តាលទាំងនោះ បង្កើតវគ្គបណ្តុះបណ្តាលថ្លៃៗហើយមានរយៈពេលយូរយ៉ាងនេះ បើសាលាទាំងនោះមិនអាចធានាថាអ្នកនឹងទទួលបានការងារធ្វើផង ហើយចុងក្រោយក្រុមហ៊ុនអាកាសចរណ៍គង់តែផ្តល់នូវការហ្វឹកហ្វឺនលើជំនាញសេវាកម្មនោះដដែល៕

ប្រភព៖ Aviation In Asia

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម