Connect with us

ខ្សែបម្រើ Willian ថា ខ្លួននឹងបន្តនៅជាមួយ Chelsea ដោយមិនស្ទាក់ស្ទើរ បើទទួលបានកិច្ចសន្យាបីឆ្នាំទៀត

Premier League៖ ខ្សែបម្រើ Willian បានអះអាងថា ខ្លួននឹងបន្តនៅជាមួយ Chelsea ដោយគ្មានភាពស្ទាក់ស្ទើរ ប្រសិនបើរូបគេទទួលបានការចុះកិច្ចសន្យាបីឆ្នាំទៀត ប៉ុន្តែនៅតែត្រៀមចាកចេញនៅពេលទីផ្សាទិញដូរកីឡាករបើកទ្វារ។

កីឡាករវ័យ៣១ឆ្នាំ ចង់បានកិច្ចសន្យាវែងជាងអ្វីដែលក្លិបតោខៀវចង់ផ្តល់ឱ្យ ហើយបើទោះបីជាគ្រូបង្វឹកលោក Frank Lampard នៅតែចង់រក្សាទុកកីឡាកររូបនេះក៏ដោយ ក៏ប៉ុន្តែនឹងមិនទទួលបានកិច្ចសន្យាវែងជាងពីរឆ្នាំនោះទេ។

ស្របពេលការចរចាកិច្ចសន្យាបន្តជាប់គាំង Willian នឹងចាកចេញនៅដំណាច់រដូវកាលនេះ បន្ទាប់ពីលេងបាន៧ឆ្នាំជាមួយ Chelsea។ ទោះយ៉ាងណា គេនៅតែបន្តគោរពតាមកិច្ចសន្យារយៈពេលខ្លីរហូតដល់ចប់រដូវកាល ដោយសារតែការរីករាលដាលនៃកូវីដ១៩។

ក្លិប Tottenham និង Arsenal ដែលកំពុងចាប់អារម្មណ៍ ទំនងជាព្យាយាមដាក់សំណើណាមួយដើម្បីផ្ទេរយក Willian នៅរដូវក្តៅនេះ ស្របពេល Inter Miami នៅលីគកំពូលអាមេរិក ក៏ចង់បានកីឡាករប្រេស៊ីលរូបនេះផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម