Connect with us

Man UTD គ្រោងនឹងដំឡើងប្រាក់ឈ្នួលដល់ Mason Greenwood

Premier League៖ ក្លិប Man UTD គ្រោងនឹងដំឡើងប្រាក់ឈ្នួលឱ្យខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood ដោយសារតែធ្វើបានល្អពេញមួយរដូវកាលនេះ។

Mason Greenwood វ័យ១៨ឆ្នាំ រកបាន១៦គ្រាប់ហើយ ហើយគេជឿថា គេនឹងចុះកិច្ចសន្យាថ្មីដែលមានប្រាក់ឈ្នួល ៤០០០០ផោនក្នុងមួយសប្តាហ៍ ក្នុងរយៈពេល៩ខែប៉ុណ្ណោះ បន្ទាប់ពីបានចុះកិច្ចសន្យាលេងចុងក្រោយ។

លោក Ole Gunnar Solskjaer អ្នកចាត់ការ Man UTD បាននិយាយថា៖ “Mason ធ្វើបានល្អ។ យើងគ្រប់គ្រងគាត់បានល្អតាមដែលអាចធ្វើទៅបាន”។

Mason បានចុះកិច្ចសន្យាលេងជាមួយនឹងប្រាក់ឈ្នួល ២៥០០០ផោនក្នុងមួយសប្តាហ៍ ក្នុងរយៈពេល៥ឆ្នាំកាលពីខែតុលា ប៉ុន្តែគេជឿថា នឹងមានការបន្ថែមអត្ថប្រយោជន៍ច្រើនទៀតលើកិច្ចសន្យាលេងថ្មីនេះ។

Mason Greenwood រកបាន៤គ្រាប់ក្នុង៦ប្រកួតចុងក្រោយរបស់ Man UTD ជាផ្នែកនៃស្ថិតិល្អមួយរបស់ក្រុម៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម