Connect with us

Lionel Messi ស្នើមិត្តរួមក្រុមស្តារស្ថានការណ៍ឱ្យប្រសើរឡើងវិញ

La Liga៖ ខ្សែប្រយុទ្ធ Lionel Messi មិនសប្បាយចិត្ត បន្ទាប់ពី Barcelona ប្រកួតចាញ់ក្រុម Osasuna ២-១ ហើយក្រុម Real Madrid បានលើកពាន La Liga ជាលើកទី៣៤។

ទោះបានឈ្នះនៅក្នុងការប្រកួតបិទរដូវកាល ដែល Barcelona ឈ្នះ Alavés ៥-០ វិញ យ៉ាងណាក្តី តែ Messi បានរិះគន់ទម្រង់លេងរបស់ក្រុម Barcelona ដោយរំឭកពីបរាជ័យក្រោមថ្វីជើងក្រុម Liverpool និងក្រុម Roma នៅពានរង្វាន់ Champions League រដូវកាលមុនៗ ជាឧទាហរណ៍។

កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏បានអះអាងផងដែរថា Barcelona អាចនឹងរងគ្រោះស្រដៀងគ្នា និងខ្ទាតចេញពីពានរង្វាន់ Champions League នៅរដូវកាលនេះ ប្រសិនបើមានការធ្វេសប្រហែស។
Messi ក៏មានការសម្រួលអារម្មណ៍ ហើយនៅពេលនេះអំពាវនាវឱ្យមិត្តរួមក្រុមស្ងប់ស្ងាត់ និងប្រែក្លាយស្ថានការណ៍ឡើងវិញដោយធ្វើឱ្យបានល្អ។

សូមបញ្ជាក់ថា Barcelona នៅសល់តែការប្រកួតពានរង្វាន់មួយក្នុងដៃ គឺពានរង្វាន់ Champions League ដោយត្រូវលេងទល់នឹង Napoli នៅវគ្គ១៦ក្រុមចុងក្រោយ ជើងទី២ នៅថ្ងៃទី៨ ខែសីហាខាងមុខ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម