Connect with us

លោក Pep Guardiola ត្រៀម ជិត៤០លានផោនក្នុងការនាំយក Nathan Aké ពី Bournemouth

Premier League៖ ក្លិបមេឃខៀវ Manchester City ដែលមានលោក Pep Guardiola កំពុងតែដឹកនាំនោះពេលនេះ បានបង្ហាញការចាប់អារម្មណ៍ទៅលើខ្សែការពារអន្តរជាតិហុល្លង់ Nathan Aké របស់ Bournemouth ហើយរំពឹងថា រូបគេនឹងចូលរួមជាមួយ Manchester City ក្នុងការផ្ទេរប្រមាណ ៣៥ លានផោន។

Nathan Aké បច្ចុប្បន្នកំពុងតែលេងឱ្យ AFC Bournemouth ហើយក៏ដើរតួរជាប្រធានក្រុមផងដែរ បន្ទាប់ពីគេសម្រេចចាកចេញពី Chelsea ក្នុងឆ្នាំ២០១៧។ យ៉ាងណាមិញ ការដែរនាំយក Ake មកចូលរួមដោយសារលោក Pep Guardiola ចង់ពង្រឹងប្រព័ន្ធការពារឡើងវិញ បន្ទាប់ពីខ្សែការពារបច្ចុប្បន្ន ហាក់មិនសូវមានភាពរឹងមាំ។

ក្រៅពី Man city ហើយនោះ Aké ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយក្រុម Manchester United និង Chelsea ដែលជាក្លិបដែលគាត់ចាកចេញទៅចូលរួមជាមួយ Bournemouth ក្នុងតម្លៃ ២០ លានផោនក្នុងឆ្នាំ ២០១៧ ខណៈកិច្ចសន្យារបស់គេនៅរហូតដល់ឆ្នាំ ២០២២ ប៉ុន្តែក្លិប Bournemouth បានបញ្ចាក់ថា Ake ទំនងជាចាកចេញនៅពេលរដូវកាលនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម