ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់អះអាងថា នាងពពោះតែ ១ ម៉ោងប៉ុណ្ណោះមុនសម្រាលកូន
ឥណ្ឌូណេស៊ី៖ Heni Nuraeni ស្ត្រីជនជាតិឥណ្ឌូនេស៊ីវ័យ ២៨ ឆ្នាំម្នាក់បានអះអាងថា នាងបានពពោះរយៈពេលត្រឹម ១ ម៉ោងប៉ុណ្ណោះមុនសម្រាលដែលវាជាស្ថានភាពខុសប្រក្រតីមួយមិនធ្លាប់ជួប។
Heni Nuraeni បានបញ្ជាក់ថា នាងមានអាការៈធម្មតារហូតដល់មុនពេលសម្រាល ១ ម៉ោងទើបមានអារម្មណ៍ថាមានអ្វីមួយកម្រើកក្នុងពោះផ្នែកខាងស្តាំ និងធ្លាក់ឈាមភ្លាមៗ ដែលស្ថានភាពនេះបង្កការងឿងឆ្ងល់ និងភ្ញាក់ផ្អើលជាខ្លាំង។
ក្រោយពីរឿងមួយនេះ បានល្បីសុះសាយពេញបណ្តាញសង្គមមក គ្រូពេទ្យផ្នែកសម្ភព Ruswana Anwar នៅមន្ទីរពេទ្យ Bandung’s Hasan Sadikin Hospital បានធ្វើការបកស្រាយថា ស្ត្រីខ្លះមិនដឹងថាខ្លួនកំពុងពពោះឡើយដែលនេះមានមួយក្នុងចំណោម ២៥០០០ ករណីដែលស្ត្រីនៅមករដូវធម្មតាអាចមកពីអតុល្យភាពអ័រម៉ូនដែលត្រូវបានដឹងថាជាការពពោះ Cryptic ។
ហើយករណីបែបនេះ ពេលខ្លះស្ត្រីអាចពពោះជាច្រើនឆ្នាំទើបសម្រាលក៏មានដែរ ទោះជាយ៉ាងណា ទាំងម្តាយ និងកូនសុទ្ធតែមានសុវត្ថិភាព និងសុខភាពទាំង ២ នាក់៕
ប្រភព៖ Mirror
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍